20 novembre 2017
1
20
/11
/novembre
/2017
03:24
សាកល្បងតែងកំណាព្យមនោសញ្ចេតនា
ស្នេហាបរិសុទ្ធ (ត)
ក្លើចំអកថាប្រុសកំសាក
ចិត្តចង់សិក្ខាក្បួនសាសង
គូសង្សារដូចអូននឹងបង
ក្នុងបំណងត្រងពាក្យភ្នកស្នេហ៏។
តែខ្លាចក្រៀមក្រមសណ្តំចិត្ត
អោយរឹតកើតទុក្ខក្នុងឱរា
មិនដឹងថ្លែងអ្វីជាមួយផ្កា
ប្រាថ្នាអីផងពេលឃើញភក្ត្រ។
ក្លើសើចឃើញប្រុសដង្ហើមភាំង
ភេ្លចភ្លាំងឆ្វេងស្តាំអន្ទះសា
ពេលឃើញបុប្ភាពីចម្ងាយ
ជិតឆ្ងាយលែងដឹងផ្លូវត្រូវដើរ។
លង់លុះចង់ជួបពៅពិសី
តែចិត្តបេតីខ្លាចកុលាប
មិនចោលនេត្រាមកប្រុសថ្កាន
ជាឋានមោទនារួមមោហៈ។