26 décembre 2017
2
26
/12
/décembre
/2017
08:12
កំណាព្យ បទភុជង្គលីលា
ម៉ែ
កូននៅជាកុមារភាព ហែម៉ែមុខគ្រាម
ជិះយានក្បែរលោង ។
ក្នុងក្បួនជូនម៉ែទៅរោង សវកម្មគ្រោង
ដីល្អោមក្នុងវត្ត។
បីវស្សាបែកម៉ែវង កូនរស់ខ្វះទង
ព្រោះរងកំព្រា។
ខ្វះទងថ្នមជាមាតា ថែទាំរក្សា
កុមារគ្រប់ល្ហក់។
នៅរកម៉ែទារយាមយប់ ព្រះក្សីរគម្រប់
សព្វគ្រប់ការឃ្លាន។
សព្វថ្ងៃនឹកម៉ែមិនឃ្លាត ជួនភ្នករាប់រៀប
ជំរាបចែកម៉ែ។
ឧប សៅ សង្ហា
ពន្យល់ពាក្យ : លោង, ក្តារមឈូស។ សវកម្ម, ការរំលាយសព។ ល្អោម, ក្នុងកន្លែងលំហ, នៅកណ្តាលវាលធំ។ វង,អ្នកថ្លៃ។ យាមយប់, យំយប់។ ព្រះក្សីរ ទឹកដោះ។