12 décembre 2017
2
12
/12
/décembre
/2017
05:07
កំណាព្យ
ចំនួប ពេល ប្រភាត
សូរ្យយាងឆាប់មកដល់ ពេលចន្ទនៅសល់
ខ្យល់ផ្តល់ត្រជាក់។
ឃើញវិភាករ ចន្ទវាក់ វេលាណាជាក់
ត្រូវលាក់កាយពួន។
ញញឹមដាក់គ្នាព្រោះជួប នៅពេលជួន
អៀនខ្លួនហួសស្មាន។
អាចជួបពេលប្រភាតបាន ឃើញភក្រ្តនិងប្រាណ
សន្តានគ្នាសោត។
មួយនាទីស្មើនឹងកោដិ លួចអរប្លោត
គួរកោតធម្មជាតិ។
បង្កើតចៃដន្យច្បាប់ជ្រៀត ឲចន្ទបានបៀត
នឹងញាតិវង្សតន់។
ឧប សៅ សង្ហា
ពន្យល់ពាក្យ : វិភាករ, ព្រះអាទិត្យ។ សន្តានសោត, ជាគ្រួសារសោះ ; en plus, c’est de la famille។ ប្លោត, យ៉ាងខ្លាំង ; vivement។ ជ្រៀត, បន្ថែម ; ajouter។ តន់, ជាទីស្រឡាញ់ ; bien aimé។