សូមជូនពរ សព្វសាធុការ ឆ្នាំសាកលថ្មី។
ចុចខាងក្រោមដើម្បីអានអត្ថបទទាំងមូលក្នុងខ្នាត Pdf
សង្ខេបអត្ថបទ
យើងមើលឃើញថាវាអាចជាដំណាច់នៃការរង់ចាំនៃសេចក្តីថ្មី ដែលព្រឹត្តិការណ៏នយោបាយបង្កើតជាលាភផលគឺការធ្វើទណ្ឌ កម្មពីសំណាក់សហរដ្ឋអាមេរិកសហគមអឺរ៉ុបនិងប្រទេសដទៃ ទៀតមកលើរាជរដ្ឋាភិបាលខ្មែរដឹកនាំដោយលោកហ៊ុនសែន ដែលគេទុកជាការគ្រប់គ្រងផ្តាច់ការ។ យើងអាចសួរថាសេចក្តីសង្ឃឹមខ្មែរជាសេចក្តីបែបណា ?
អសកម្មគឺនាំគ្នាដេកចាំអនុភាពនៃទណ្ឌកម្មដែលនឹងអាច រំគាយអំណាចផ្តាច់ការ របស់លោក ហ៊ុន សែន ជាកម្រៃចំពោះ លទ្ធិប្រជាធិបតេយ្យ។តែខ្មែរគួរដឹងថាទណ្ឌកម្មអន្តរជាតិវា អាចមានអនុភាពអវិជ្ជមានដល់ប្រជាជនដែលរស់នៅពឹង លើសរុណៈបរទេសដូច្នេះបើមានការបាត់បង់នៃជំនួយណា វានឹងមានអនុភាពភ្លាមដល់ជីវភាពរស់នៅរបស់ខ្លួន។ ត្រង់ចំណុចនេះឯង ដែលនាំឲឥស្សរជនខ្មែរ និង បរទេសខ្លះ យល់ឃើញថាទណ្ឌកម្មបែបនេះវាពុំមែនជាដំណោះស្រាយ ប្រសើរនោះឡើយសំរាប់ខ្មែរ។ តែយើងគួរសួរថាតើដំណោះស្រាយបែបណាមួយដែលទុកជា ប្រសើរនោះ ?រក្សាស្រុកខ្មែរឲនៅក្នុងអំណាចផ្តាច់ការដើម្បី ខ្មែរគ្រាន់តែរស់រស់នោះរឺ ?