18 janvier 2019
5
18
/01
/janvier
/2019
04:08
ដូចលោក Albert Einstein ថ្លែងថា « វាជាពេលវេលាចាំបាច់ហើយ ដើម្បី ជំនួសឧត្តមគតិ នៃភាពជោគជ័យ នឹងឧត្តមគតិ នៃការធ្វើការបំរើ »។ លោក សម រង្សី និង កែម សុខា គាត់មានពិត នូវឧត្តមគតិ នៃភាពជោគជ័យ ព្រោះគាត់តែងតែ ប្រកាសមិនចេះចប់ពីជ័យជំនះ, តែ ការធ្វើការបំរើប្រយោជន៏ជាតិ សំរាប់ចាប់យកជ័យជំនះនោះ វាហាក់បីមាន គម្លាតឆ្ងាយណាស់ ពីការប្រកាសនោះ។ តើការណ៏នេះ វាអាចទុកបានថាជា បរាជ័យដ៏ចម្លែកមួយដែលវាកើតចេញពី កង្វះ នៃសមត្ថភាព និង សមត្ថកិច្ច របស់អ្នកដឹកនាំបានដែរឬទេ ? ចម្លែក គឺវាស្ថិតនៅត្រង់ថា គេតែងតែទុកលោកទាំងពីរ ជាអ្នកចេះដឹងផង និង ជាអ្នកដឹកនាំដ៏ល្អផង, តែលទ្ធផល « ចាញ់ចាញ់ » រហូត គួរលើកវា យកមកពិចារណាដែរ អំពីគុណសម្បត្តិ របស់លោកទាំងពីរ៕