បញ្ហាពីរយ៉ាង ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលរបបនៅភ្នំពេញមិនចង់ជួបប្រទះគឺ : មាតុភូមិនិវត្ត និង ចាប់ដាក់ពន្ធនាគារ។ បញ្ហាទាំងពីរនេះ វាមានពាក់ព័ន្ធ ដោយចំពោះជាមួយនឹង អ.ស.ប., សហគមអឺរ៉ុប, សហរដ្ឋអាមេរិក និង ប្រទេសប្រជាធិបតេយ្យសេរីមួយចំនួន ដែលគេ មិនអាចស្ថិតនៅព្រងើយកន្តើយទៀតទេ ចំពោះ ការរំលោភ សិទ្ធិមនុស្ស និង បំពានកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ ពីសំណាក់ របបដឹកនាំសព្វថ្ងៃនៅកម្ពុជា។ ទំនាល់គឺ នៅលើចំណុច ដែលរបបនៅភ្នំពេញនឹងអាច ទទួលទណ្ឌកម្មអន្តរជាតិ។ របបនេះ គ្មានភាពស្របច្បាប់ រួចទៅហើយក្រោយពីការបោះឆ្នោតក្លែងក្លាយនៅឆ្នាំ ២០១៨, ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ តាមរយៈអ្នកតំណាង ក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលទទួល អាណត្តិពេញច្បាប់ពីកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា តែងតែធ្វើអនុសាសន៏ ឱ្យរបបនៅភ្នំពេញ តម្រង់ឡើងវិញ គ្រប់សកម្មភាពអវិជ្ជមានរបស់ខ្លួន តែរបបនេះ មិនត្រឹមតែមិនកែ ផ្ទុយទៅវិញ មានតែធ្វើបន្ថែមទៀត ដែលន