ជនខ្មែរមួយក្រុម នាំគ្នាផ្សាយគំនិតថា វាមានការប្រេះឆានៅក្នុងគណបក្សប្រជាជន ដែលមាន ស ខេង ជាមេខ្លោងប្រឆាំងនឹង ហ៊ុន សែន។ គំនិតនេះ វាជាឧបាយកល នៃគំនិត ដើម្បីបញ្ឆោតគូប្រជែង ហ៊ុន សែន ឱ្យមានក្តីសង្ឃឹមថា សម រង្ស៊ី នឹងចាប់យករបារនេះ សំរាប់លោតចូលស្រុកខ្មែរ ដោយងាយស្រួល។ សម រង្ស៊ី ខ្លួនឯង ក៏គាត់ធ្លាក់ចូលក្នុងអន្ទាក់នេះ ហើយគាត់បង្ហាញក្តីសង្ឃឹមរបស់គាត់ ចំពោះសាធារណៈជនថា គាត់គឺជាមនុស្សម្នាក់ ដែលកោតសរសើរសព ជា ស៊ីម ដែលជាអតីតប្រធានគណបក្សប្រជាជន និង ជាបីតា នៃគំនិតនយោបាយរបស់ ស ខេង, ដ្បិតនរៈជននេះ តែងតែមានគំនិតផ្សះផ្សាជាតិ ដើម្បីសន្តិភាព នៃប្រជាជាតិខ្មែរ។ តែ សម រង្ស៊ី មិនបានយកសកម្មភាពនយោបាយ ជា ស៊ីម តាំងពី ឆ្នាំ ១៩៧០ រហូតដល់ស្លាប់ មកពិនិត្យ ដែលសុទ្ធជាសកម្មភាពកុម្មុយនិស្ត ប្រឆាំងនឹងពុទ្ធសាសនា និង ប្រជាជាតិខ្មែរ រហូតស្ម័គ្រចូលបំរើពួកយួនកុម្មុយនិស្ត ដើម្បីកសាងឥណ្ឌូចិនយៀកណាម។ ជា ស៊ីម ក្នុងឋានៈជា ប្រធានគណបក្សប្រជាជន គាត់បា