Overblog
Editer l'article Suivre ce blog Administration + Créer mon blog
14 juin 2012 4 14 /06 /juin /2012 15:26

 

DSC05407

Police caractère : Khmer Unicode

សរសេរជាភាសាជាតិខ្មែរ

 

ខ្ញុំសូមសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅដល់ពួកអ្នកបចេ្ចកទេសជាន់ខ្ពស់ខ្មែរ ក្នុងផ្នែកកុំព្យូទ័រ.ដែលបាន

ខិតខំធ្វើការស្រាវជ្រាវអស់រយះពេលដ៏ច្រើនដើម្បីឲខ្មែរយើងអាចសរសេរអក្សរខ្មែរក្នុងកុំព្យូទ័របាន.សភាពជឿនលឿន

នេះមានសារះប្រយោជន៏ណាស់ដល់សង្គមនិងប្រជាជាតិខ្មែរ.ព្រោះថាក្នុងសម័យនេះ,គេទុកប្រពន្ធអ៊ីនធ្វើនែតជាឩប

ករណ៏នៃការផ្សាយដំណឹងរហ័សបំផុតជូនដល់សាធារណជន កុំព្យូទ័រនេះសោតជារោងពុម្ភសំរាប់បោះផ្សាយគំនិតនូវ

គ្រប់ការស្រាវជ្រាវ ការសិក្សាប្រធានណាមួយក្នុងប្រព័ន្ធសង្គមបានយ៉ាងងាយហើយរហ័សជាទីបំផុត ម្យាងវិញទៀតជា

ខ្លំាងធំជាអតិបរិមាណ អាចសិន្ធិធិទុកឥតមានកំរិតចំនួននៃសតិនៃមនុស្សជាតិសំរាប់ការេចះដឹងជាសាកល វេទិកា

នេះហើយ ដែលសង្គមខ្មែរយើងត្រូវការចំបាច់ដើម្បីផ្សាយការចេះដឹងទំាងឡាយក្នុងភាសាជាតិជូនចំពោះប្រជាពលរដ្ឋ

ខ្មែរក្នុងទំាងស្រុកនិងនៅគ្រប់ទីកន្លែងដែលមានខ្មែររស់នៅ។

 

យើងដឹងថា​ ជនជាតិខ្មែរចំនួនប្រមាណ៩៥%មិនចេះអានអក្សរបរទេស​​ ហើយសៀវភៅនិងឯកសារទួទៅ​

នៅក្នុងស្រុកមានតិចតួចជាទីបំផុតហើយស្ទើរតែ១០០%ជាភាសាបរទេស។


ក្នុងចំណុចនេះ ខ្ញុំនៅចំសំដីឥស្សរជនខ្មែរពីររូបមានខ្មោចលោកកេងវាន់សាក់ និងលោកសមសុខ លោកមានប្រសា

សន៏ស្រដៀងគ្នាថាៈ

នគរណាឲតម្លៃហូសហេតុពេកឬចំណាយថវិកាជាតិច្រើនហួស សំរាប់បង្កើតអភិជនមួយក្រុមតូច តែភ្លេចគិតធ្វើការ

ឩបត្ថម្ភដល់យុវជនភាគច្រើនបំផុតឲមានចំណេះមធ្យមសំរាប់ការរស់នៅ.ជានគរមាន សង្គមមានវណ្ណះបដិបក្ខ

រវាងអភិជនមួយក្តាប់ប្រឆំាងនឹងប្រជាករមួយនគរ។


ខ្មោចលោកកេងវាន់សាក់ លោកបញ្ចេះបន្ថែមទៀតលើគំនិតនេះថាៈ

 មានតែភាសាជាតិនេះឯងហើយ ដែលអាចធ្វើ សមិទ្ធិការចេះដឹងនៃប្រជាពលរដ្ឋ ឲបានខ្ពង់ខ្ពស់ក្នុងសង្គមខ្មែរ​

ដែលទុកជាសញ្ញានៃការចេះដឹងរបស់ជាតិ និងជាជីសំរាប់ធ្វើការអភិវឌ្ឍសង្គមនិងប្រជាជាតិខ្មែរ”។

 

ទោះបីមានភាពចំរើនច្រើននៃលទ្ធភាពប្រើអក្សរខ្មែរក្នុងកុំព្យូទ័រក៏ដោយ យើងសង្កេតឃើង ការប្រើភាសាខ្មែរក្នង

វេទិកាអ៊ីនធើនែត នៅមិនច្រើនប៉ុន្មានឡើយនៅក្នុងប្រពន្ធសង្គមខ្មែរ​​ ខ្ញុំជឿថាមិនមែនខ្មែរ មិនចេះខ្មែរទេ តែខ្មែរ

មិនខំប្រឹងយកភាសាជាតិខ្លួនឯងមកជាពន្លឺនៃចំណេះ.ឲខ្មែរភាគច្រើនណាស់ ដែលមិនចេះភាសាបរទេស.អាច

ទាញយកគុណប្រយោជន៏ពីវេទិកានោះបាន ហេតុនេះឯងយើងសង្កេតឃើញ.គ្រប់សពន្ធសង្គមខ្មែរ មានលក្ខណះរិត

ត្បិតត្រឹមតែជាវេទិការបស់.គ្រួសារ,មិត្តភ័ក្ត,ខ្មែររស់នៅបរទេស.សំរាប់តែធ្វើការទំនាក់ទំនងក្នុងផ្នែកមនោសញ្ចតនា

ជាងផ្នែកពិភាក្សាគំនិតសង្គមឬនយោបាយជាតិខ្មែរ។


យោបល់ខ្ញុំ គួរខ្មែរអ្នកចេះ នំាគ្នាប្រមូលខ្មែរគ្រប់មជ្ឈដ្ឋាន ឲចូលរួមក្នុងវេទិកាសង្គមមួយ នៅក្នុងទីនោះប្រើភាសា

ជាតិជាភាសាសំរាប់ធើ្វការពិភាក្សារវាងខ្មែរនិងខ្មែរដោយគ្មានរនំាងភាសាបរទេសជាខណ្ឌបែងចែកអ្នកចេះភាសា

និងអ្នកមិនចេះ.ពេលនោះគំនិតខ្ពស់ទាបពិតជាចេញពីវាចាបរិសុទ្ធ ដែលមានពាក្យខ្មែរនិមួយៗជាទម្ងន់នៃគំនិត។


ឩត្តមគតិនេះ.ខ្ញុំគ្មានគោលបំណងចូលជួយគំនិតអ្នកជាតិនិយមដាច់ខាត.ដែលគេតែងតែយកអភូតកថា.នៃ

ឩត្តមភាព ខេមរះភាសា.មកធ្វើជាមធ្យោបាយសារវន្ត នៃសកម្មភាពនយោបាយប្រកាន់ពូជសាសន៏និយមនោះ

ឡើយ.ក៏ប៉ុន្តែក្នុងឩត្តមគតិនេះ.ខ្ញុំទុកជាការសង្គ្រោះភាសាជាតិដែលកំពុងបាត់បង់រស្មីសហស្សវត្ស ដែលជាគ្រិះ

សំខាន់មួយសម្រាប់ជិវិតជាតិខ្មែរ។


ខ្ញុំសង្កេតឃើញប្រទេសជិនខាងយើងគេឲតម្លៃទៅលើភាសាជាតិគេណាស់.អ្នកចេះគេខំព្រឹងសរេសរ ឬបកប្រែ

សៀវភៅពីភាសាបរទេសមកជាភាសាគេ.ដើម្បីឲជនជាតិគេគ្រប់មជ្ឈដ្ឋាន អាចអានយល់បានស្រួល.ព្រោះគេយល់

ឃើញថាគំនិតដែលមានក្នុងសៀវភៅទំាងឡាយនោះមានសហប្រយោជន៏ដល់ប្រជាពលរដ្ឋនិងប្រជាជាតិគេ។


ឯចំណែកនៅស្រុកខ្មែរយើងវិញ យើងឃើញរួចហើយថា​ ក្នុងបច្ចុប្បន្ននេះក៏ដូចអតីតកាលដែរ  សៀវភៅសរសេរ

ជាភាសាជាតិមានតិចតួចណាស់ មូលហេតុនេះមានច្រើនយ៉ាងៈ

១.ខ្មែរយើងគ្មាននយោបាយជាតិដើម្បីលើកទឹកចិត្តឲអ្នកចេះ នំាគ្នាសរសេរសៀភៅដើម្បីផ្សាយគំនិតឬការចេះ

ដឹងរបស់គេ ជូនដល់ប្រជាពលរដ្ឋឲគាត់អាចរួមដឹងនូវចំណេះដែលគេមាននោះ,

២.ខ្មែរភាគច្រឿនណាស់មិនចេះអក្សរដែលនំាឲអ្នកចេះមិនចង់សរសេរ ព្រោះគិតឃើញថាមិនដឹងសរសេរឲ

អ្នកណាមើលទេ,

៣.អ្នកចេះយល់ថារាស្រ្តល្ងង់ បើចេះមើលក៏ពុំអាចយល់បានដែរ។


ក្នុងចំណុចនេះ ខ្ញុំនៅចំាប្រសាសន៏ខ្មោចលោកអ៊ីនតំាថាៈ

អ្នកចេះខ្មែរ នៅពេលគាត់និយាយជាមួយរាស្រ្ត នៅពេលណារាស្រ្តមិនយល់គាត់គាត់រអ៊ូថារាស្រ្តល្ងង់ណាស់ 

ពិបាកនិយាយជាមួយណាស់

 

បុព្វហេតុនៅមានច្រើនទៀត តែចំពោះខ្មោចលោកបណ្ឌិតកេងវាន់សាក់វិញលោកមានយោបល់ថាៈ

សង្គមខ្មែរជាសង្គមនិយម​​វាចាវប្បធម៌ ចូលចិត្តនិយាយរឿងដំណាលជាងរឿងសរសេរ ហេតុនេះឯងបានគេតែង

និយាយថា រៀនសូត្រ អ្នកចេះខ្មែរទាល់តែចេះសូត្រនូវការចេះដឹងរបស់ខ្លួនឲរត់មាត់ ទើបគេទុកជាអ្នកចេះដឹង 

ហេតុនេះឯងបានជារាស្រ្តខ្មែរកោតអ្នកជ្រៀងអាយ៉ៃណាស់ព្រោះគេពូកែបញ្ចេញគំនិតភ្លាមៗតាមវាចា”។


ឯចំណែកខ្មោចលោកបណ្ឌិតផួងតុនវិញលោកមានយោបល់ថាៈ

ខ្មែរមិនហ៊ានសរសេរព្រោះគេខ្លាចមានទោសពៃរ៌ព្រោះការសរសេរអាចទុកស្នាម ឲគេចាប់កំហុសបាន​

ដូច្នេះបើចង់សរសេរក៏មិនហ៊ានដាក់ឈ្មោះខ្លួនឯងដែរ

 

ហេតុនេះឯងបានជាលោកផួងតុនធ្វើការបង្កហេតុមួយ ដោយហ៊ានសរសេរនិក្ខេបបទបណ្ឌិតច្បាប់មួយ ធ្វើការ

រិៈគន់ដល់រាជអំណាចឥតខ្លាចមានទោសពៃរ៌អ្វីនោះឡើយ។


នេះហើយជាសេចក្តីក្លាហានរបស់កូនខ្មែរមួយរូបដែលពួកខ្មែរក្រហមឥតសតិយកទៅសម្លាប់ចោល!

 

ចំពោះខ្ញុំផ្ទាល់ដោយយោងទៅលើភាពជឿនលឿននៃប្រពន្ធអ៊ីនធើនែត អាចមានលទ្ធភាពសរសេរអក្សរខ្មែរបាន

ហើយអាចផ្សាយបានងាយស្រួល​​នាបច្ចុប្បន្ននេះ ហើយយល់ឃើញថាអាយុខ្លួនឯងជ្រាលទៅរកជរាភាពហើយ ហើយ

គ្មានអ្វីសំរាប់សងគុណដល់ជាតិកំណើតខ្លួន សំរេចចិត្តថាចាប់ពីពេលនេះទៅ យកពេលវេលារបស់ខ្ញុំ ខំសរសេរភាសា

ជាតិតាមកម្លំាងបញ្ញាតិចតួចដែលខ្ញុំមាន នូវគំនិតស្តួចស្តើងទំាងឡាយដែលមានក្នុងសតិខ្ញុំផ្សាយជូនដល់កូនខ្មែរ

ដែលគ្នាគ្មានភ័ព្វសំណាងបានរៀនភាសាបរទេសឲបានដឹង ហើយហ៊ានចូលរួមចំណែក ធ្វើការពិចារណារួមគ្រប់គំនិត

សង្គមនិងជាតិខ្មែរ។ មួយវិញទៀតខ្ញុំនៅតែមានប្រាថ្នាឲកូនខ្មែរទំាងឡាយដែលមិនចេះភាសាជាតិហើយគ្មានពេល

វេលាធ្វើការសិក្សាភាសានេះ ខំសរសេរក្នុងភាសាដែលខ្លួនចេះទុកជាឯកសារ ព្រោះខ្ញុំមានជំនឿថានៅពេលឆាប់ៗនេះ

នឹងមានកូនខ្មែដែលមានទេពកោសល្យ​ផ្នែកភាសាកុំព្យូទ័រ អាចនឹងបង្កើតឲមានកម្មវិធិកុំព្យូទ័រ អាចមានលទ្ធភាព

បកយ៉ាងឆាប់រហ័សភាសាអង់គេ្លសឬបារំាងមកជាភាសាជាតិសំរាប់កូនខ្មែរទំាងស្រុក​ នៅស្រុកខ្មែរយើងខ្វះសៀវភៅ

ជាភាសាជាតិច្រើនណាស់សំរាប់យុវជន គួរយើងនំាគ្នាយកប្រពន្ធអ៊ីនធើនែតធ្វើជារោងពុម្ភផ្សាយគមនិតជាតិតាម

ភាសាជាតិឲបានច្រើន ដើម្បីបំពេញកង្វះនេះ ដូចសុភាសិតខ្មែរថ្លែងថាៈ “តក់តក់ពេញបំពង់”៕

សរសេរដោយ ឩប​ សង្ហា

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens