Overblog
Editer l'article Suivre ce blog Administration + Créer mon blog
29 août 2012 3 29 /08 /août /2012 15:58

 

វរលញ្ជករសាធារណរដ្ឋខ្មែរ

images--8-.jpgទំព័រអនុស្សាវរីយ៍នយោបាយ

 

 

images--7--copie-1.jpg


លិខិតចំហរជូនចំពោះយុវជនជំនាន់វិមានឯករាជ្យក្នុងសាធារណរដ្ឋខ្មែរ

 

លិខិតនេះចុះផ្សាយក្នុងព្រឹត្តប័ត្រ”មូលែខ្មរ”,លេខ១២៧,ខែកក្តាឆ្នាំ១៩៩១,សរសេរដោយវរជនខ្មែរម្នាក់ដែលលោកមិន

បង្ហាញឈ្មោះលោក,គ្រាន់តែចុះហត្ថលេខា”វិមានឯករាជ,ភ្នំពេញ”,តែប៉ុណ្ណោះ,លោកជាអ្នកដឹងនាំយុវជនម្នាក់,ក្នុង

ចំណោមអ្នកដឹកនាំដ៏ទៃទៀតក្នុងសម័យសាធាររដ្ឋខ្មែរ។

យើងយកមកចុះផ្សាយឡើងវិញ,ទុកជាអនុស្សាវរីយ៍នយោបាយផង,និងបង្ហាញនូវសន្ទុះទឹកចិត្តយុវជនខ្មែរក្នុងសម័យ

សាធារណរដ្ឋក្នុងទួនាទីជានាដការសំខាន់,នៃការក៏សាងសាធារណរដ្ឋខ្មែរ,ក្នុងការប្តេជ្ញាចិត្តរួម,គឺ”រស់ក្នុងសេរីភាព

ឬស្លាប់”។

 

ប្រីយមិត្ត,ប្រីយមិត្តនារី,

ខ្ញុំសរសេរលិខិតនេះដោយក្តីនឹងរលឹកអ្នករកអ្វីប្រៀបគ្មាន.ម្ភៃឆ្នាំកន្លងមកនេះ.ខ្ញុំអង្គុយត្របោកក្បាលជង្គង់ទន្ទឹង

ផ្លូវអ្នក,ក្រែងមានលេចឮដំណឹងខ្លះ,ពីយុវមិត្តយើង,គ្រាន់រំលឹកនូវអតីតកាលដ៏វិសេសមហិមា,”គឺដំណើរនៃការ

កសាងសាធារណរដ្ឋ”របស់យើង.រៀបច្បងថ្ងៃ១៨មិនា១៩៧០,បានរំដោះសង្គមខ្មែរអោយរួចចេញពីក្រញាំ,រាជានិយម

របស់សម្តេចស៊ីហនុ,ឯចំណែកយុវជនយើង,រួមដៃគ្នាជាមួយរៀមច្បងទាំងអស់,មានភារៈកិច្ចចំបងមួយ,គឺ,នាំមាតុ

ប្រទេសទៅដល់ត្រើយ”សាធារណរដ្ឋ”ចំរុងចំរើនអោយបាន។

ប្រិយមិត្តទាំងអស់,ខ្ញុំនៅចាំច្បាស់ណាស់,នូវសកម្មភាព,ស្រុះស្រួលដ៏គគ្រឹកគគ្រាំ,បង្ហាញនូវឆន្ទៈដ៏ស្មោះសរ,ចំពោះ

សង្គមខ្មែរថ្មី,ជាទីស្រឡាញ់របស់យើង,ដែលទើបនឹងកើត,កាលពីឆ្នាំ១៩៧០.សភាពគគ្រឹកគគ្រេងនេះ,ធ្វើអោយខ្ញុំជឿ

ខ្លួនឯងថា,ប្រិយមិត្តមុខជាមានជ័យជំនៈមិនខាន.កាលពីជំនាន់នោះ,ការគំរើករំពើក,របស់យើង,ធ្វើឡើងក្នុង

បំណងប្រៀបគំនូរ”ឧត្តមគតិសាធារណរដ្ឋ”អោយលេចរូបរាងមក.យុវជនជាច្រើន,បានផុសចេញពីប្រជាធិបតេយ្យ,

មកដុតដៃដុតជើង,ដំណាងនៃការបង្កើតស្នាដៃជាតិនេះ,ដូចជា,អ៊ឺងងន់ឈុន,ប្រធានសមាគមនិស្សិតសាធារណរដ្ឋទី

១,កងសារ៉ាត,អ៊ីមយូហៃ,អ៊ីនហឿន,កើកសាវ៉ាត,ដែលមិនត្រឹមតែជាដំណាងនៃការរំដោះ,ស្មារតីពីនឹមរបបផ្តាច់ការស

ម្តេចស៊ីហនុ,ដំណាងនៃអ្នកការពារជាតិ,ប្រឆាំងនឹងការវាយលុករបស់យួនខាងជើងតែប៉ុណ្ណោះទេ,គឺយុវជនទាំងនោះ

ពិតជាមាតានៃឧត្តមគតិសាធារណរដ្ឋប្រាកដថែមទៀតផងដែរ.ដើម្បីឧត្តគតិនេះ,ប្រិយមិត្ត,បានធ្លាប់ប្រកាសថា”រស់

ក្នុងសេរីភាព,ឬស្លាប់”.មិត្តនារី,ឌៀបវណ្ណារ៉ា,ដែលខ្ញុំចាំមិនភ្លេច,បានបូជាជីវិត,ក្នុងចំណោមយុវជនទី១,ដើម្បីសេរី

ភាព។

ក្នុងពេលនេះ,ខ្ញុំដឹងថា,យុវមិត្ត,មួយចំនួនដែលខ្ញុំស្គាល់,នៅរស់មានជីវិតនៅឡើយ,ដង្ហើមសាធារណរដ្ឋ,រស់នៅក្នុងបេះ

ដូងអ្នក,ក៏ប៉ុន្តែហេតុអ្វីក៏អ្នកនៅលាក់មុខ,ឬមូយក៏ស្លាប់បាត់បង់អស់រលីងទៅហើយ,ឬមួយក៏មានអ្វីមួយធ្វើអោយ

អ្នកបាក់ស្បាត.ខ្ញុំមិនអាចជឿលើករណីចុងក្រោយនេះបានទេ,ព្រោះខ្ញុំស្រឡាញ់អ្នក,ឧត្តមគតិង្នក,និងនឹករលឹក

អ្នកណាស់,ក្នុងរយៈពេលបីឆ្នាំនៃរបបសាធារណរដ្ឋ,គំនូរ,និងចម្លាក់រូបរាងសាធារណរដ្ឋខ្មែរយើង,បានកសាងរួចទៅ

ហើយ,យើងបានក្លាយជា”បុគ្គលសក្ការៈ”ក្លាយទៅជា”សេដ្ឋី”នៃសេរីភាព,ស្មើមុខទៅហើយផងដែរ,នឹងពលរដ្ឋប្រទេស

សេរីឯទៀតៗ,ដែលគ្មានភ្លើងសង្គ្រាមឈ្លានពាន.ខ្ញុំនឹកដល់ប្រីយមិត្ត,ជាពិសេសក្នុងពេលនេះ,ដោយខ្ញុំដឹងថា,សេរីភាព

ខ្មែរមិនមែនបានមកដោយការសូមទាន,ហើយត្រូវតែអ្នកបន្តការប្រយុទ្ធដូចដែលអ្នកបានប្តើមធ្វើកាលពីម្ភៃឆ្នាំមុន

មកហើយ,ពិសេសទៅទៀត”ឳកាសល្អ”,នឹង”កន្លែងល្អ”នឹងផ្តល់ជោគវាសនាល្អដល់ជ័យជំនៈ,ដែលអ្នកចង់បានណាស់

នោះជាមិនខាន។

 

ប្រីយមិត្ត,ប្រីយមិត្តនារី,

ថ្វីត្បិតតែខ្ញុំ,កើតឡើងដើម្បីជាដំណាងឯករាជ្យភាព,សេរីភាព,ក្នុងរបបសម្តេចស៊ីហនុ,ជីវិតខ្ញុំពុំដែលមានន័យអ្វី,អោ

យដូចកាលសម័យសាធារណរដ្ឋយើងនោះឡើយ.ខ្ញុំមានរូបរាងជាពូជអង្គរវត្ត,ក៏ប៉ុន្តែគ្មានកិត្ិយសជាអង្គរវត្តមាន

ទ្វារបួនទិសជាដំណាងនៃ”ចរាចរដោយសេរី”ក៏ប៉ុន្តែគ្មានស្គាល់អ្វីក្រៅពីមេឃនៃមាត់អណ្តូងខ្លួនឯង,ន័យសំរាប់ជីវិត

បានត្រឹមតែចាឌំណាង”ឯករាជ្យ,សេរីភាព”ឥតព្រលឹងតែប៉ុណ្ណោះ។

ចាប់តាំងពីចប់រជ្ជកាលសម្តេចស៊ីហនុភ្លាមទៅ,ខ្លួនខ្ញុំនៅក្នុងរំភើប,និងរីករាយពុំចេះចប់,ដោយប្រទេសខ្មែរយើង,

ចាប់ពរពោះនូវសង្គមថ្មីមួយទៀត,ដែលកកើតឡើងដោយមង្គលការ,រវាងសាធារណរដ្ឋនិយម,និងប្រជាជនខ្មែរដែល

ទ្រុឌទ្រោម.ទាំងចាស់ទាំងក្មេង,ក្រោកឡើងស្រុះគ្នា,ខំការពារជាតិអោយមានឯងរាជ្យពិតប្រាកដ,ហ៊ានយកជីវិតទៅ

ប្តូរក្នុងសេចក្តីក្លាហាន,និងមានៈដើម្បីអនាគតថ្មី,ក្នុងសង្គមថ្មីជាមួយនឹងឧត្តគតិថ្មី,ហ៊ានគ្រោគឡើងព្រមគ្នា,ស្រែកគ

ម្រាម,ការពារជាតិប្រឆាំងនឹងអំពើពុករលួយ,ប្រឆាំងនឹងការប៉ុនប៉ងវឹលត្រឡប់មកវិញនូវរបបផ្តាច់ការ,ស៊ីហនុ

និយម,ប្រឆាំងរបបកុម្មុយនិស្ត,និងរបបសាធារណរដ្ឋក្លែងក្លាយ.រួមសេចក្តីទៅ”ឧឃោសនៃព្ទនៃរដ្ឋវិថី”លាន់រន្ទឺ”,

”ចលនាមហាជន”ដើម្បីការពារសំរាំង,និងលំអជាតិរសរវាម។

ពីឆ្នាំ១៩៧០ដល់១៩៧៣,ជនជាតិខ្មែរដែលទ្រុឌទ្រោម,រស់អោនមុខនៅក្រោមល្អងធូលី,ស្រាប់តែក្លាយខ្លួនជាយុវជន

ប្រកបដោយថាមពល,បញ្ជាក់យ៉ាងច្បាស់ថា,ប្រជាធិបតេយ្យ,សេរីភាព,និងឯករាជ្យ,កំពុងរស់រានមានជីវិត,ហើយនឹង

ចំរើនរៀងរាល់ថ្ងៃដោយចក្ខុ.ខ្ញុំមានសេចក្តីត្រេកអរឥតឧបមាដោយដឹងថា,”រាជបុត្រ”របស់ប្រជាជនខ្មែរ,បានប្រសូត

ចេញមកហើយ,ហើយមាននាមថា,”សេរីភាព,ប្រជាធិបតេយ្យ”គឺក្នុងពេលនោះហើយដែលជីវិតខ្ញុំមានន័យពិត

ប្រាកដ.ខ្ញុំមិនភ្លេចទេ,កាលដែលយុវជនរាប់ម៉ីន,បានយករូបខ្ញុំជាសក្សី,ដើម្បីថ្លែងទុក្ខសោក,ហើយថ្កោលទោសបុគ្គល,

ដែលកើតពីសាធារណរដ្ឋ,ហើយវង្វេងសាធារណរដ្ឋ,ហ៊ានយកអាវុធមកបង្ក្រាប”សម្លងនៃរដ្ឋវិធី”ក្តារម្ឈូស,ដំកល់ឡើង

ក្នុងរយៈ៧យប់៧ថ្ងៃ,ប្រផ្នូសនូវការលះលែងគ្នារវាង”អំណាចនយោបាយសាធារណរដ្ឋក្លែងក្លាយ”,នឹង”ប្រជាជន”,ក៏ប៉ុន្តែ

ជីវិតនៃសេរីភាព,ប្រជាធិបតេយ្យ,បានរស់នៅជ្រួតជ្រាបក្នុង”បុគ្គលសក្ការៈ”រាប់សែននាក់រួចទៅហើយ.ខ្លួនខ្ញុំញ័ររន្ធត់,

ដោយឃើញការលះលែងនេះ,ហើយឃើញសាធារណរដ្ឋកំពុងចុះច្រាំងដ៏ចោទមួយដែលពុំងាយស្តារបានឡើង,ខ្ញុំបារម្មណ៏

ថាមុខជាអង្គុយត្របោកក្បាលជង្គង់រង់ចាំថ្ថៃឯករាជ្យប្រាកដទៀតជាមិនខាន។

ខ្ញុំដឹងថា,កំណើតនៃប្រជាធិបតេយ្យខ្មែរ,ជាឧប្បភ្តិហេតុដ៏ធំមហិមា,តែកើតឡើងហើយពុំអាចស្លាប់ទៅវិញបានឡើយ.

ក៏ប៉ុន្តែថ្នាលនៃសេរីភាពដុះលូតលាស់ក្នុងប្រទេសខ្មែរមិនរួច,ដោយសារយើងគ្មានបូរីអេស៊ីន,ឬគេរ័បាឆូវ,ដែលជា

”បុគ្គលសក្ការៈ”នៅក្នុងគ្រឿងចក្រនៃអំណាចសាធារណរដ្ឋ,ឯម្រ៉ាងទៀតគ្មានអន្តរជាតិលោកសេរីណាមួយ,មានបំណង

អោយខ្មែររំដោះខ្លួនរួចផងដែរ។

ខ្ញុំនៅចាំបានថា,ដោយសារលទ្ធិប្រជាធិបតេយ្យក្នុងពេលនោះ,យុវជន,និងយុវមិត្តជាច្រើន,បានលេចធ្លោ,ចេញពីភាព

ធម្មតា,ដូចជាដំណាងនិសិត្សមហាវិទ្យាល័យ៣២ក្នុងស្រុកខ្មែរជាអាទ,អាវឈួនហាក់,ធូថុន,ស៊ីលី,ខៃមាទូរី,ម៉ៅកុសុម៉ោ..

ចេញពីវិទ្យាល័យស៊ីសុវត្ថ,នារី,យុគន្ធ,កំពង់ចាម,បាត់ដំបង,កំពត,កសិកម្ម,ពាណិជ្ជករ,មន្ត្រីសារព័តមាន,យុទ្ធជន។ល។

អ្នកដែលបានប្រកាសថា”រស់ក្នុងសេរីភាព”មាននៅសល់ក្នុងស្រុកក៏មាន.ខ្ញុំឃើញថា,ពេលវេលាមកដល់ហើយ,ដោយ

ខ្យល់នៃសេរីភាពសាកលលោក,ក៏បក់មកដល់,មហាអំណាចប្រទេសនានា,កំពុងជក់មាត់នឹង”ប៉េរើស្ត្រុយការ,ក្លាស់ណុ

ស”ពិភពកុម្មុយនិស្តកំពុងរលំ,ប្រជាជាតិខ្មែរជាក្តោង,កំពុងទាររកទូកសេរីភាព,យើងសួរថា,តើយើងអាចធ្វើទូកសេរី

ភាពនៅឯណា?.គួរចាំថា”បុគ្គលសក្ការៈ”គឺមនុស្សសេរី,ដែលមហាជនគួរគោរព,ដូចអេតស៊ីន,ឡេចវាឡេសា,ពុំមាន

កំណើតជាជាបុគ្គលសក្ការៈតែម្តងនោះទេ,គឺប្រជាធិបតេយ្យជាអ្នកបង្កើត,ដូចជាថ្នាល់សាធារណៈរដ្ឋអាចបញ្ចេញ”

“បុគ្គលសក្ការៈ”នោះបាន,ដោយយើងពុំអាចទាយទុកជាមុនថារូបបុគ្គលណាម្នាក់នោះឡើយ។

ដោយខ្យល់អាចនឹងបក់ផុតស្រុកខ្មែរយើង,ទើបខ្ញុំដាច់ចិត្តផ្សាយលិខិតចំហរនេះ,ជាពិសេសដល់យុវជន,និងយុវមិត្ត,

ជំនាន់វិមានឯករាជ្យ,ដើម្បីរំលឹកថា,”អ្នកអាចទៅជាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរបាន”,អ្នកមានករណីយកិច្ច

មួយ,គឺ,ផ្តល់សំណាង,សុខ,សន្តិភាព,សេរីភាព,ក្នុងសេរីភាព,ជូនប្រទេសយើងកុំអោយយឺតយ៉ាវអោយសោះ។

 

វិមានឯករាជ្យ,ភ្នំពេញ

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens