Overblog
Editer l'article Suivre ce blog Administration + Créer mon blog
12 novembre 2012 1 12 /11 /novembre /2012 05:55

 

Voyage en Indonésie en Juillet 2008 362 គួរលើកយកមកពិចារណាដែរ

 

សេរីភាពក្នុងការបញ្ចេញមតិ

 

សេរីភាពក្នុងការបញ្ចេញមតិនៅតែជាបញ្ហាមួយដ៏សំខាន់ក្នុងបច្ចុប្បន្ន,ក៏ដូចមានក្នុងអនាគតកាលនៅក្នុងប្រទេស

ណាមួយដែលគ្មាននីតិរដ្ឋពិតប្រាកដ,និងគ្មានអភិវឌ្ឍន៏មួយដែលស្របតាមការត្រូវការពិតរបស់ប្រជាពលរដ្ឋ(។)បញ្ហា

នេះរឹតតែកាន់តែជាបញ្ហាពិបាករបស់រដ្ឋាភិបាលក្នុងប្រទេសមួយដែលមានសង្គ្រាមស៊ីវឹល,នឹងសង្គ្រាមជាមួយប្រទេសដ៏

ទៃទៀត(។)បើយើងលើកយកប្រទេសដែលគេយកគោលលទ្ធិប្រជាធិបតេយ្យជាមាគ៍ាសំរាប់ការដឹកនាំប្រទេស,បញ្ហា

សេរីភាពក្នុងការបញ្ចេញមតិមិនមែនជាបញ្ហានយោបាយនោះឡើយ,បញ្ហានេះគេចាត់ទុកជាបញ្ហាគិតយុត្ត

(Juridique),មានន័យថាគឺតុលាការជាអ្នកមានតួនាទីជាមជ្ឈត្តករ(arbitre)ដោយយកច្បាប់ជាតិជាគោលក្នុងការធ្វើ

ការវិនិច្ជ័យ(។)គេអាចនិយាយ,ឬសរសេរអ្វីបានគ្រប់យ៉ាង,ប៉ុន្តែអ្នកនិយាយ,ឬអ្នកសរសេរនោះត្រូវទទួលការការខុស

ត្រូវចំពោះមុខតុលាការ,គឺថាចំពោះមុខច្បាប់ជាធរមាន,ដែលជាច្បាប់សំរាប់ការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ,

និងការការពារដូចគ្នាដែរនូវជីវិតជាឯកជន(vieprivée)របស់បុគ្គលម្នាក់ៗ,និងនីតិបុគ្គល(personne morale) 

ជាទួទៅ,ក្នុងប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ,គេតែងតែមានក្រមករណីយកិច្ចសាស្ត្រ(codededéontologie)សំរាប់

អ្នកសារព័ត៍មាន,និងអ្នកនិពន្ធ(។)ម៉្យាងវិញទៀត,មតិសារណៈក៏មាននាទីជានិយករ(pouvoirrégulateur)សីលធម៍មួយ

ដែរក្នុងពិភពនៃគំនិត(។)ដូចយើងតែងឮគេនិយាយថាៈ”ខ្ញុំមិនឆ្លើយនូវការបបូលនេះទេ,ខ្ញុំទុកជូនមតិសារណៈជន

ធ្វើការវិនិច្ជ័យទៅចុះ”។

ដើម្បីឲសេរីភាពក្នុងការបញ្ចេញមតិអាចប្រព្រឹត្តទៅបានជាធម្មតា,គឺចាំបាច់ត្រូវមានវត្ថុធាតុដ៏សំខាន់បួនយ៉ាង៖

១.ច្បាប់

២.តុលាការឯករាជ,និងចៅក្រមស្មោះត្រង់(intègre)

៣.អ្នកបញ្ចេញមតិប្រកបដោយសីលធម៍

៤.មតិសាធារណៈមានបក្កភាព(maturité) 

យើងអាចមានច្បាប់ដ៏ល្អមួយពិត,ប៉ុន្តែបើតុលាការគ្មានឯករាជ្យ,ច្បាប់នោះនឹងក្លាយជាឧបករណ៏របស់អ្នកកាន់

អំណាចសំរាប់ធ្វើសម្ពាធទៅលើប្រជាពលរដ្ឋ,ដែលគេឲឈ្មោះថា,អនុគ្តរភាពនៃនីតិវិធីជាគិតយុត្ត(l’hégémoniede

procédurejuridique)។

យើងអាចមានប្រពន្ធតុលាការឯករាជ,តែបើចៅក្រមគ្មានភាពស្មោះត្រង់,ច្បាប់ល្អដែលមាននោះនឹងក្លាយជា

មធ្យោបាយសំរាប់រកលុយរបស់ចៅក្រមនោះហើយ។

យើងអាចមានច្បាប់ដ៏ល្អ,មានប្រពន្ធតុលាការឯករាជ,មានចៅក្រមស្មោះត្រង់,តែបើអ្នកមានសិទ្ធិបញ្ចេញមតិគ្មាន

សីលធម៍,ទោះបីពាក្យបង្កាច់ចេញពីជនឥតសីលធម៍ត្រូវតុលាការផ្តន្ទាទោសតាមច្បាប់យ៉ាងណាក៏ដោយ,យើងត្រូវដឹង

ឲច្បាស់ថាក្នុងសភាពនេះ,ពិតជានឹងអាចមានវិបត្តិអ្វីមួយក្នុងសង្គមជាមិនខាន។

ទីបញ្ចប់,បើសិនជាមតិសាធារណៈគ្មានការយកចិត្តទុកដាក់ចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ,ហើយមាន

សត្ថភាពធ្វើការវិនិច្ជ័យតិចតួចពេកលើគ្រប់ដំណឹងដែលគេបានធ្វើការផ្សោះផ្សាយនោះ,គឺយើងដឹងច្បាស់ថាក្នុង

សភាពនេះ,គឺពិតជាបើកទ្វារចំហឲការរំលោភគ្រប់បែបយ៉ាងពីជនជាអ្នកឆ្លៀតទាញគុណប្រយោជន៏ពីកង្វាស់នេះហើយ។

យើងដឹងថាគេច្រើនវាយតម្លៃសមត្ថភាពអ្នកដឹងនាំជាតិតាមកំរិតអត្រាការចូលរួមចំណែកក្នុងកិច្ចការជាតិពី

សំណាក់ប្រជាពលរដ្ឋ(។)គេច្រើនសង្កេតឃើញថាបើអត្រាមានកំរិតទាប,គឺក្នុងជួរអ្នកដឹងនាំជាតិ,ច្បាស់ជាសំបូរទៅ

ដោយជនល្ងង់ខ្លៅ,ហើយនៅក្នុងសង្គមច្បាស់ជាមានបញ្ញវន្តប្រកាសដោយខ្លួនឯងជាច្រើន,ដែលជាជនរស់ជានិច្ចក្នុង

សេវភាព(servitude)

រួមសេចក្តីមក,យើងចង់បញ្ចាក់ថា,ប្រទេសខ្មែរយើងបច្ចុប្បន្នគឺឋិតនៅក្នុងស្ថានភាពដែលបានរៀបរាប់ជូនខាង

លើកនេះឯក(។)គួរបងប្អូនខ្មែរយកទៅពិចារណាចុះ៕

 

ឧប​ សង្ហា

 

Partager cet article
Repost0

commentaires

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens