គួរលើកយកមកពិចារណាដែរ
ប្រភេទអ្នកសីហនុនិយម
យើងអាចសួរជាសំណួរមួយថាៈ”តើយើងអាចជឿបានទេ,ថាអ្នកសីហនុនិយម,ជាសត្រូវនឹងរបបផ្តាច់ការនៅភ្នំពេញ?”
គួរដឹងជាមុនដែរថា,អ្នកណាជាអ្នកសីហនុនិយម?
អ្នកសីហនុនិយមមានច្រើនប្រភេទ៖
១.ជាវង្សត្រកូលស្តេច,មានក្សត្រ,ក្សត្រី,មានចិត្តស្រឡាញ់ស្តេចសីហនុ,ដែលគេទុកជាវរៈបីតារបបរាជានិយម,ជាអ្នក
មានគុណដ៏ខ្ពង់ខ្ពស់សំរាប់រាជវង្ស,ធ្វើការតស៊ូដើម្បីប្រត្យាស្ថាបនារបបរាជានិយម,ក្រោយពីត្រូវគេបានរំលំចោលអស់
រយៈពេល១៨ឆ្នាំ(១៩៧៥ដល់១៩៩៣).សេចក្តីស្រឡាញ់ជាសេចក្តីស្រឡាញ់ជាធម្មជាតិ,ព្រោះជាសេចក្តីស្រឡាញ់ឈរលើ
មនោសញ្ចេញនាជាប់ជំពាក់នឹងគ្រួរសារសំរាប់ប្រយោជន៏គ្រួរសារ(។)បើសិនណា,មានស្តេចណាមួយមិនជាអ្នកសីហនុ
និយម,ក្នុងកាលៈទេសៈប្ចុប្បន្ននេះ,ច្បាស់ជាយើងមានការងឿងខ្ញល់ទៅវិញទេ(។)អ្នកសីហនុនិយមប្រភេទនេះ,យើង
ចាត់ទុកជាអ្នកសីហនុធម្មតា,គ្មានអ្វីជាការប្លែកនោះឡើយ។
២.ជាជនស្រឡាញ់សីហនុដាច់ខាត,កើតចេញពីទឹកចិត្តតែម្តង,ហើយឥតដែលបានលើកយកគុណសម្បត្តិ,និងគុណ
វិបត្តិស្តេចសីហនុមកពិចារណារកការពិតនោះឡើយ(។)ចំពោះអ្នកសីហនុនិយមប្រភេទនេះ,ជាអ្នករាជានិយម,និយម
សីហនុ,ចាត់ទុកសីហនុជាមនុស្សដ៏ប្រសិទ្ធិ,ស្មើនឹងអាទទេព(។)ចំពោះយើង,ធាតុស្រឡាញ់បែបបនេះ,ជាសេរីភាពរបស់
បុគ្គលនិមួយៗ,ដែលឥតមាននរណាជ្រៀតជ្រែងក្នុងទឹកចិត្តគេបាននោះឡើយ។
៣.ជាអ្នកសីហនុនិយមតាមកាលទេសៈ,គឺនៅពេលណាសីហនុអាចរកប្រយោជន៏ឲគេបាន,ឬប្រយោជន៏សីហនុនិងគេ
មានទិសដៅដូចគ្នា(។)ជនប្រភេទនេះជាអ្នកកាលានុវត្តនិយម,ដាក់ប្រយោជន៏ខ្លួនដែលជាប្រយោជន៏ឯកជនជាធំ,
ដូចបុរាណភាសិតថ្លែងថា”ឆ្អិតក្បាលស៊ីក្បាល,ឆ្អិតកន្ទុយស៊ីកន្ទុយ”(។)ចំពោះយើងធាតុស្រឡាញ់បែបនេះ,ជាធាតុបោក
ប្រាស,ជាធាតុក្បត់,ដែលអាចនាំឲមានគ្រោះថ្នាក់ដល់សីហនុផង,ដល់ខ្លួនឯងផង,ព្រោះលទ្ធផលបោកប្រាស,និងក្បត់,
តែងតែបង្កើតភាពចង្រៃជានិច្ចដល់អ្នកប្រព្រឹត្ត។
៤.អ្នកសីហនុនិយមសំរាប់ប្រឆាំងនឹងសត្រូវនៃគំនិតរបស់ខ្លួន,គឺថាបើសត្រូវនៃគំនិតរបស់ខ្លួនមិនចូលចិត្តសីហនុ,គឺ
គេនិយាយផ្ទុយដោយឥតគិតពិចារណាអ្វីនោះឡើយ,និយាយបែបណាឲតែបានផ្ទុយនឹងសំដីអ្នកដែលខ្លួនមិនចូលចិត្ត
តែប៉ុណ្ណោះ(។)ជនប្រភេទនេះ,ជាជន”អញនិយម”,គឺមានតែអញចេះម្នាក់ឯង,គឺចេះមហាចេះ,អ្វីដែលខ្លួនមិនដឹង,ក៏
ចចេសថាខ្លួនចេះដែរ(។)ជនបែបនេះមានគំនិតមើលងាយគេជានិច្ច,មិនចូលចិត្តស្តាប់គំនិតគេទេ,បើនៅក្នុងទី
ប្រជុំវិញ,តែងតែប្រឆាំងនឹងគំនិតគេទាំងទទឹងទិស,គ្មានដឹងមុខក្រោយ(។)ជាជនឆាប់រំភើបផង,ឆាប់ខឹងផង,ឲតែ
គេនិយាយអ្វីមួយ,តែងតែនឹកថាគេនិយាយឲខ្លួន,រួចឆ្លើយតបនឹងគេដោយកំហល់ដូចជាមនុស្សមាន”មានៈហឹន
ភាព”,ពាក់មុខយក្សស្រែងឲតែបានឆ្នេះគេ(។)ជនប្រភេទនេះអាចក្លាយជាសត្រូវនឹងសីហនុបានងាយណាស់,នៅពេល
ណាខ្លួនបានធ្វើសហប្រតិបត្តិការជាមួយសីហនុក្នុងឋានៈជាសហការីក្នុងកិច្ចការអ្វីមួយ,ព្រោះខ្លួនតែងតែងតែគិតជា
និច្ចក្នុងចិត្តថាមានតែអញទេជាអ្នកចេះ,តែក្នុងសតិពិតរបស់ខ្លួនវិញមានភាពផ្ទុយជាអ្នកមាន”មានៈហឹនភាព”(។)
បដិវាទកម្មនេះហើយ,ដែលនាំឲមនុស្សក្លាយជា”ជនអាក្រក់”តែម្តង។
៥.ជាអ្នកសីហនុនិយមមាននៅក្នុងអនុស្សាវរីយ៍ស្រាល់យកតែល្អ,គឺអ្វីដែលខ្លួនធ្លាប់រស់សប្បាយក្នុងរយៈពេលមួយដែល
បានផ្សប់រួចស្រេចក្នុងសតិដ៏មានភាពលើសលុបមួយ(paroxysme),នាំឲសតិខ្លួនឈប់បញ្ចូលរូបភាពអ្វីផ្សេងទៀតក្នុង
សតិរបស់ខ្លួន(។)ជនប្រភេទជា”ទត្តបុគ្គល”,គឺជាអ្នកគិតតែខ្លួនឯង,រស់នៅក្នុង”ពេលវេលានៅមួយកន្លែង(ឋិតវន្ត)”,
គឺថាបើសតិខ្លួនបានថតរូប”ភាពល្អ”,ឬ”ភាពអាក្រក់”រួចហើយ,អនុស្សាវរីយ៍នោះ,លែងកម្រើកក្នុងសតិខ្លួនអស់មួយ
ជាជីវិត,បើសិនណាជននោះមិនរកវិធីព្យាបាលរោគតាម”តិកិច្ជា”(thérapie)នោះទេ(។)ជាជនមានរោគសតិឥតដឹង
ខ្លួន,រស់នៅក្នុងពិភពពីរដាច់គ្នា,និងផ្ទុយគ្នាស្រឡេះ,គឺពិភព”អនុស្សាវរីយ៍”,និងពិភព”របស់ពិត”,អ្វីដែលគេគិតឬ
និយាយ,តែងតែផ្ទុយពីអនុស្សាវរីយ៍របស់គេជានិច្ច,ដែលវាក្លាយទៅជាសតិមានភាពលើសលុបរួចស្រេចទៅហើយ។
ជាពិសេសទៅទៀតអ្នកសីហនុនិយមក្នុងភេទទី៥នេះ,គេនាំគ្នាបង្កើតទ្រឹស្តីដ៏ងងឹតមួយ,គឺ”ដើមឈើមួយពុំអាចបិទ
បាំងព្រៃមួយបាននោះទេ(។)ក្នុងទ្រឹស្តីដ៏ចម្លែកនេះ,គឺគេចង់និយាយថា”សីហនុរបញ្ជឲបាញ់អ្នកស្នេហាជាតិ,ឬអ្នក
គ្មានកំហុសពីរបីនាក់,ទង្វើនេះពុំអាចបិទបាំងអំពើល្អដែលសីហនុបានធ្វើនោះឡើយ(។)ប៉ុន្តែពួកជនទាំងនោះនាំគ្នា
ផ្តន្ទាទោសដល់ហ៊ុនសែនដែលវាបានលើកទឹកចិត្តដល់កូនចៅវាឲសម្លាប់អ្នកស្នេហា(។)យើងឃើញថាពួកអ្នកសីហនុ
ប្រភេទនេះ,ទុកការសម្លាប់មនុស្សពីរបីនាក់,ជារឿងធម្មតាមួយតែប៉ុណ្ណោះ,មិនខុសគ្នានឹងពួកខ្មែរក្រហមនោះឡើយ។
ម្យ៉ាងមួយទៀត,ពួកជនទាំងនោះមានជំនឿមួយទៀត,ដែលយើងមិនដែលគិតស្មានដល់ថាអាចមានក្នុងគំនិតអ្នក
ចេះដឹងបាន,គឺថាគេនិយាយថា”ដោយសាស្នាដៃសីហនុបានជាគេបានរៀនសូត្រមាឆនចំណេះ,ហើយអាចមានសញ្ញា
ប័ត្រមួយសំរាប់ជីវិតគេ”(។)ពួកនេះភ្លេចគិតថាវិស័យសិក្សាធិការជាតិ,ជាករណីកិច្ចចាំបាញ់ដែលអ្នកដឹកនាំត្រូវធ្វើ,
មិនមែនជាអំណោយនោះឡើយ(។)និយាយបែបនេះភ្លេចគិតទៅទៀតថាសញ្ញាប័ត្រដែលខ្លួនបានទទួលជាការខិតខំ
របស់ខ្លួនសុទ្ធសាត,មិនមែនជាស្នាដៃរបស់អ្នកដទៃណាមួយឡើយ(។)យើងឮសំដីទាំងអស់នេះ,យើអាចសនិ្នដ្ឋានបាន
ថា,អ្នកសីហនុប្រភេទនេះ,ជា”ទត្តបុគ្គល”,ឲតែអញមានបានអ្វីមួយសំរាប់ជីវិតដែលមានកំរិតរយៈពេលមួយ,អាណា
ស្លាប់ក៏បានដែរ។
គួរឲអនិច្ចាណាស់សំរាប់ជាតិខ្មែរ!
ឩប-សង្ហា