គួរលើកយកមកពិចារណាដែរ
វចនានុគ្រមខ្មែរដែលយើងយកជាគោលគឺវចនានុគ្រមផ្សាយរបស់ពុទ្ធសាសនបណ្ឌិត(១៩៦៨)
បរមសុខរបស់សម្តេចសីហនុ?
ថ្ងៃទី១កុម្ភះកន្លងមកនេះ,វិទ្យុអាស៊ីសេរី,អញ្ញើញអ្នកឲយោបល់នៃវិទ្យុរបស់គេពីររូប,ឲចូលមកនិយាយឲយោបល់,ក្នុង
ទិវាដង្ហែសពសម្តេចសីហនុពីព្រះរាជវាំងមកតម្កល់នៅវាលព្រះមេរុ,រង់ចាំទិវាថ្វាយព្រះភ្លើងសព,ដែលគេបាន
គ្រោងទុកវិធីនេះ,នៅថ្ងៃទី៤កុម្ភៈខាងមុខនេះ(។)បណ្ឌិតទាំងពីររូបនោះ,គឺលោកឡៅម៉ុងហៃ,អ្នកឯកទេសខាងសង្គម
សាស្ត្រ,និងសុខទូច,អ្នកឯងទេសខាងនយោបាយ(។)ប្រធាននៃការឲយោបលគឺ៖
អនាគតនៃរបបរាជានិយមខ្មែរក្រោយពីសម្តេចស៊ីហនុ,និងការឆ្លៀតរកផល់ប្រយោជន៏ពីសំណាក់អ្នកនយោបាយ
គ្រប់និន្នាការនយោបាយ,ពីបុគ្គលសីហនុកាលនៅមានជីវិត,និងជាមតកជន(Défunt)។
យើងបានតាមស្តាប់យោបលអ្នកឯកទេសទាំងពីររូបនេះដោយយកចិត្តទុកដាក់,ព្រោះលោកជាវាគ្មិនដែលវិទ្យុអាស៊ី
សេរី,ទុកជាវិពុធជន(១)របស់គេក្នុងផ្នែកនយោបាយ,និងសង្គមកិច្ចនៅស្រុកខ្មែរ៖
នៅទីនេះ,យើងមានបំណងធ្វើវិប្រតិការ(២)មិនចំពោះ,ជាមួយវិពុធជនទាំងពីររូបនេះ,ដើម្បីស្វែងរកសេចក្តីពិត,
លើទស្សនៈរបស់លោកទាំងពីររូបនេះ,ប៉ុន្តែយើងគ្មានគោលបំណងតាំងខ្លួនយើងជាវិចារកៈ(៣)ថាយោបល់របស់យើង,
វាប្រសើរជាងគេនោះឡើយ,ដូច្នេះសូមអ្នកអានអត្ថបទយើងនេះ,យកវិប្រតិការនេះទៅពិចារណាទៅចុះ។
ទស្សនៈលោកឡៅម៉ុងហៃ៖
វិទ្យុបាឋក(៤)សូមយោបល់ពីលោកឡៅម៉ុងហៃ,អំពីងារសម្តេចសីហនុ,ជាព្រះមហាវីរៈក្សត្រ,ជាទីសក្ករៈដ៏ខ្ពង់ខ្ពស់បំផុត,
ដែលបណ្តារាស្ត្រខ្មែរតែងតែយកងារនេះមកនិយាយ,ហើយទុកវា,ជាគារវៈ។
ចំពោះលោកឡៅម៉ុងហៃ,ងារនេះ,គឺប្រជារាស្ត្រជាអ្នកប្រទានថ្វាយជាកិត្តិសព្ច,ចេញពីដួងចិត្តតែម្តង,ដល់សីហនុ,ដែល
គេទុកព្រះអង្គលើសពីនិមិត្តរូបនៃប្រជាជាតិខ្មែរទៅទៀត,គឺថារូបព្រះអង្គនេះ,ជាប្រជាជាតិខ្មែរតែម្តង,ដែលជា
ជននាថ(៥)របស់រាស្ត្រ,នឹងជារស្មីនៃជាតិខ្មែរ,ជាទេវរាជក្នុងស្ថានមនុស្សលោកនេះ,ព្រោះកេរ៌្តឈ្មោះព្រះអង្គល្បីល្បាញ
ពេញពិភពលោក។
ទស្សនៈលោកឡៅម៉ុងហៃខាងលើនេះ,ក្នុងឋានៈលោកជាអ្នកឯកទេសខាងសង្គមសាស្ត្រ,វាគ្មានតម្លៃវិទ្យាសាស្ត្រផ្នែក
សង្គមសាស្ត្រអ្វីបន្តិចសោះ,ក្រៅពីប្រើសម្តីជាអ្នកបញ្ជោរស្វែងរកប្រយោជន៏តែប៉ុណ្ណោះ(។)លោកឡៅម៉ុងហៃ,គួរដឹងដែរ
ថា,ប្រភេទនៃសង្គមខ្មែរជាសង្គមបញ្ឈរ,គឺសង្គមមានវណ្ណៈ,ក្នុងលក្ខណៈនេះ,ប្រជារាស្ត្រ,រស់នៅក្នុងវណ្ណៈក្រោម,គ្មានសិទ្ធិ
ណា,ឬមានអំណាចអ្វីមួយ,អាចប្រទានងារដល់មហាក្សត្យ,ដែលព្រះអង្គរស់នៅក្នុងវណ្ណៈលើនោះឡើយ(។)ដូចយើងដឹង
ស្រាប់ហើយ,ក្នុងសង្គមបញ្ឈរ,អ្វីដែលនៅខាងក្រោម,ពុំអាចឡើងទៅលើបាននោះទេ,ព្រោះចរន្តបែបនេះចំពោះអ្នក
នៅខាងលើ,គេទុកវា,ជាការអាប់យសដល់គេ,ដូច្នេះគ្រប់ងារអ្នកនៅខាងលើ,គឺវណ្ណៈលើ,គេបង្កើតឡើងដោយខ្លួនឯង,
សំរាប់កិត្តិយសរបស់គេ,បន្ទាប់មក,គេធ្វើអនុទេ្ទស(Instruction)ឲអ្នកនៅខាងក្រោមគោរពធ្វើតាមបំណងទាំងអស់,
ឥតមានសល់ចន្លោះឡើយ។
ជាពិសេសទៅទៀត,លោកឡៅម៉ុងហៃ,លោកប្រដូចសម្តេចសីហនុជាទេវរាជ,ដូច្នេះ,វណ្ណៈរាស្ត្រពុំអាចបំពាក់ងារដល់ទ្រង់
ជាព្រះបាននោះឡើយ,ព្រោះងាររបស់ទេវរាជជាងារប្រសិទ្ធិ,ហើយបើមានមនុស្សណា,ពោលអះអាងថាខ្លួនជាអ្នកប្រទាន
ងារដល់ទេវរាជ,គឺគេទុកជននោះ,ជាអ្នកប្រមាថដល់ចេស្តារបស់ទេវរាជ។
ក្នុងសង្គមមានវណ្ណៈ,ងារដ៏ឩត្តុង្គឩត្តម,របស់អ្នកមានវណ្ណៈខ្ពង់ខ្ពស់,សុទ្ធជានិមិត្តរូបនៃអានុភាពរបស់បុគ្គលពាក់ងារ
ហ្នឹង(។)អានុភាពនោះពុំអាចចែកបានផង,និងទទួលបានផង,ព្រោះវាកើតមានឡើងពីបុគ្គលជាទេវរាជ,ដោយធ្វើ
សមោចនា(Secréter)ដោយខ្លួនឯងនូវភាពដ៏ឩត្តុង្គឩត្តមរបស់ខ្លួនតែម្តង(។)បើមិនដូច្នេះទេ,គឺប្រកដជាងារនោះ,ពុំ
អាចឲអ្នកមានកិត្តិយស,រស់ជាព្រះបានទេ,ដែលជាអធិបតីលើមនុស្សទាំងពួង។
ក្នុងចំណុចនេះយើងចង់លើកមកបង្ហាញឲឃើញថា,ក្នុងសង្គមបញ្ឈរ,ប្រជាប្រិយភាពរបស់ជនជាអធិបតីពុំអាចចេញ
ពីប្រជារាស្ត្រដែលគាត់ថិតនៅក្នុងស្រទាប់ក្រោមនៃសង្គមបញ្ឈរនោះបានឡើយ,ប្រជាប្រិយភាពនេះមានចែងរួចជា
ស្រេចក្នុងទំនៀមទម្លាប់របស់សង្គមបញ្ឈរ,តម្រូវឲអ្នករស់នៅក្នុងស្រទាប់ក្រោមគោរពកោតក្រែងជាសេចក្តីស្រឡាញ់
ដល់អ្នករស់នៅក្នុងស្រទាប់លើ,ដូច្នេះប្រជាប្រិយភាពអ្នកខ្ពង់ខ្ពស់,ត្រូវអ្នករស់ក្នុងស្រទាប់ក្រោម,ទុកជាកាតព្វកិច្ច
របស់ខ្លួន,ហើយត្រូវទុកវាជាប្រពៃណីរបស់សង្គមតែម្តង(។)ឧទាហរណ៏,បើស្រឡាញ់គោរពសម្តេចសីហនុ,គេឥតត្រូវសួររក
ហេតុផលអ្វីនោះទេ,ព្រោះសេចក្តីស្រឡាញ់ស្តេចនេះ,គឺជាប្រពៃណីជាតិខ្មែរតែម្តង។
ទស្សនៈលោកសុខទូច៖
ក្នុងចំណុចនេះ,លោកសុខទូច,បណ្ឌិតខាងនយោបាយ,ខំពន្យល់,សេចក្តីស្រឡាញ់នេះ,ថាវាមានហេតុផលពិតប្រកដណាស់,
ព្រោះសម្តេចសីហនុជាបុគ្គលពិសេសសំរាប់ជាតិខ្មែរ(។)លក្ខណៈពិសេសរបស់ព្រះអង្គមាន៤យ៉ាង,តាមការយល់ឃើញរបស់
បណ្ឌិតសុខទូច៖
១.ជាបីតាឯករាជ្យជាតិ,
២.ជាស្តេចមួយអង្គ,ដែលមានឫទ្ធិអំណាចអាចសាងឡើងវិញនូវរបបរាជានិយមខ្មែរ,ក្រោយពីរបបនេះបានត្រូវគេ
រំលាយអស់រយៈពេល២៣ឆ្នាំរួចមកហើយ,
៣.ក្រោយពីបានដាក់រាជសម្បត្តិ,មករស់ជាឧភយោរាជ,ហើយទ្រង់សោយព្រះវិលាល័យ(ស្លាប់)ក្នុងព្រះជនវស្សា៨៩ឆ្នាំ
នៅថ្ងៃទី១៥តុលា២០១២,នៅទីក្រុងប៉េកាំង,សពព្រះអង្គត្រូវរាជរដ្ឋាភិបាលខ្មែរ,គេធ្វើបុណ្យរំលាយសព,ឲកិត្តិយសដល់
ព្រះអង្គ,ដូចមហាក្សត្យដែលបានចូលសុវណ្ណគត(ស្លាប់)ក្នុងរាជសម្បត្តិដូច្នេះដែរ,
៤.កិត្តិយសដ៏វិសេសវិសាលដែលគេថ្វាយជូនព្រះអង្គ,ជាកិត្តិយសមួយដែលគេមិនដែលឃើញមានសោះក្នុងចំណោម
អតីតអ្នកដឹកនាំខ្មែរគ្រប់សម័យកាលនៅកម្ពុជា។
លោកសុខទូច,ក៏ដូចលោកឡៅម៉ុងហៃដែរ,គឺលោកទាំងពីរ,ចង់បង្ហាញហេតុផលនៃប្រជាប្រិយភាពរបស់សម្តេច
សីហនុ,ដែលជាប្រជាប្រិយភាព,កើតចេញពីទឹកចិត្តរបស់ប្រជារាស្ត្រខ្មែរ,ដូចលោកឡៅម៉ុងហៃ,គាត់អះអាងថាជាការពិត,
ព្រោះគាត់ជាអ្នកបានឃើញផ្ទាល់នឹងភ្នែក,ថាគ្រប់បុគ្គលណាដែលប្រឆាំងនឹងសម្តេចសីហនុ,កាលព្រះអង្គនៅមាន
ជីវិតនៅឡើយ,ត្រូវវិនាសសាបសូន្យជានិច្ច,ដូចលោកលន់នល់,ប៉ុលពត,ជាឧទាហរណ៏,ព្រោះអ្នកប្រឆាំងទាំងនោះ,បាន
ត្រូវប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងគាត់,ព្រោះគាត់ហានប្រឆាំងនឹងសម្តេចសីហនុ,ដែលរាស្ត្រទុកព្រះអង្គជាទីសក្ការបូជា។
ក្នុងចំណុចនេះ,លោកទាំងពីរ,គាត់ធ្វើការបកស្រាយ,ដោយឥតបានលើកយកប្រភេទសង្គមខ្មែរនិងស្ថានភាព
នយោបាយនៅស្រុកខ្មែរតាំងពីសតវត្សទី១៩,រហូតមកដល់បច្ជុប្បន្ននេះ,មកធ្វើជាមូលដ្ឋាននៃការពិចារណា(។)លោក
ទាំងពីរគ្រាន់តែយករូបថត,ដែលអ្នកថត,គេចង់បង្ហាញឲឃើញអ្វីដែលគេចង់ឲឃើញតែប៉ុណ្ណោះ,តែរូបថតនោះ,ឥតមាន
ចលនារត់ក្នុងខ្សែជីវិតវានោះឡើយ,គឺអតីតកាល,បច្ចុប្បន្នកាល,នឹងអ្វីដែលជាវិបាក(Conséquence)កើតចេញមកពី
អំពើដែលបានធ្វើក្នុងអតីតកាល,ក៏ដូចនឹងការប្រមើលអនាគត(Perspective)ដែលអាចនឹងមានកើតឡើងបាន,ពី
អំពើដែលកំពុងធ្វើក្នុងបច្ចុប្បន្នកាលនេះ។
ដូចពាក្យស្លោកមួយនិយាយថា,”ជ័យជំនិះដែលបានទទួលនៅទីបញ្ចប់,ធ្វើឲឃើញថាគ្រប់មធ្យោបាយដែលគេ
បានយកវាមកប្រើ,គឺពិតប្រាកដជាមធ្យោបាយត្រឹមត្រូវពិតមែន”,ដូច្នេះបើលោកឡៅម៉ុងហៃ,និងសុខទូច,ធ្វើ
តឹកតាង(Constat),ដោយផ្អែកលើពាក្យស្លោកនេះ,ថាសម្តេចសីហនុមានប្រជាប្រិយភាពជាមធ្យោបាយ,ដែលជាកត្តា
នាំឲព្រះអង្គមានជ័យជំនិះលើសត្រូវរបស់ព្រះអង្គ,គឺជាតឹកតាងមានភាពជារូបថត,ដែលអ្នកថតគេបានថតក្នុង
គោលបំណងបង្ហាញឲអ្នកមើលវា,ឲឃើញនូវអ្វីមួយ,ដែលគេចង់បង្ហាញឲឃើញតែប៉ុណ្ណោះ,តែរូបថតនេះ,វាពុំអាចជា
សក្ខីកម្មនៃការពិតមួយបាននោះឡើយ។
ជ័យជំនិះរបស់សម្តេចសីហនុ,ដែលលោកទាំងពីរយល់ឃើញថា,កើតបានដោយសារព្រះអង្គមានប្រជាប្រិយភាព,ជាការ
យល់ឃើញជាអ្នកកាលានុវត្តនិយម(Opportuniste)ដែលវាផ្ទុយពីសីលធម៍ជាបញ្ញាវន្ត,ព្រោះលោកទាំងពីរមិនបានលើក
យកមកពិនិត្យនូវប៉ែកខាងអន្តរាយដល់ជាតិ,ដែលមានកើតឡើងក្នុងជ័យជំនិះនេះ(។)តែយើងដឹងច្បាស់ថាលោក
ទាំងពីរ,ជាអ្នកបំរើរបបនយោបាយបច្ចុប្បន្ន,ដូច្នេះលោកពុំហានលើកយកអ្វីដែលនាំឲលោកមានបញ្ហជាមួយអ្នក
ដឹកនាំរបបនេះទេ,មារយាទបែបនេះ,យើងអាចយល់វាបាន,ទោះបីទស្សនៈរបស់លោកមានន័យវៀចពីការពិតក៏ដោយ។
ចំពោះយើងវិញ,យើងយល់ខុសពីទស្សនៈរបស់លោក,ព្រោះយើងជាខ្មែរមានសេរីភាព,ដែលនាំឲយើងមានលទ្ធភាព
និយាយការពិតបាន,ឥតខ្លាចនឹងមានបញ្ហាជាមួយនឹងអ្នកដឹកនាំបច្ចុប្បន្ននេះ(។)ដូចលោកសុខទូត,លោកបាន
និយាយថា,នៅស្រុកខ្មែរ,ខ្វះសៀវភៅប្រវត្តិសាស្ត្រសំរាប់ប្រជាពលរដ្ឋអាន,លោកបន្ថែមថា,ខ្មែរយើងមិនសូវចូលចិត្ត
អានសៀភៅទេ,ដែលជាហេតុនាំឲគាត់មិនអាចមានវប្បធម៍ជាទួទៅច្រើន។
ចំពោះយើងវិញ,យើងយល់ឃើញថា,នៅស្រុកខ្មែរ,មិនមែនរឿងខ្វះសៀភៅប្រវត្តិសាស្ត្រ,ហើយខ្មែរយើងមិនសូវចូលចិត្ត
អានសៀភៅនោះទេ,កង្វះចម្បងនៅស្រុកខ្មែរគឺខ្វះសេរីភាព,ដែលនាំឲអ្នកចេះដឹងមិន,ហាននិយាយការពិតអំពីបញ្ហា
ជាតិ,ហើយខ្វះការពិភាក្សាតទល់គ្នារវៀងនិក្ខេបបទរបស់អ្នកកាន់អំណាច,នឹងនិក្ខេបបទរបស់វិទូប្រវត្តិសាស្ត្រ,ដែល
ជាអ្នកមានសេរីភាពក្នុងការបញ្ចេញយោបល់ផ្សេងមួយទៀត,កង្វះយោបល់នេះជាកត្តានាំឲខ្មែរយើងខ្វះសៀភៅវិភាគ
ប្រវត្តិសាស្ត្រជាតិហ្នឹងឯង(។)រឿងខ្មែរយើងមិនសូវចូលចិត្តអាន,គឺមកពីនៅក្នុងស្រុកខ្មែរយើង,ខ្វះសៀវភៅជាភាសាជាតិ
ច្រើនណាស់,ហើយជាពិសេស,នៅស្រុកខ្មែរយើង,ខ្វះអ្នកនិពន្ធ,មានសេរីភាព,សរសេរគំនិត,និងមានទឹកដៃខាងនិពន្ធដ៏
ឆ្នើម,អាចទាក់ទាញចិត្តយុវជនខ្មែរឲចង់អានសៀភៅដ៏ល្បីៗ។
យើងមានសំណួរមួយសួរទៅលោកសុខទូច,បណ្ឌិតខាងនយោបាយ,ថាតើលោកហាននិយាយបកស្រាយ,ក្នុងនាមលោក
ជាបញ្ញាវន្ត,រកការពិតនៃថ្ងៃទី៧មករា១៩៧៩ដែរឬទេ(?)បើសិនជាបណ្ឌិតសុខទូចហានធ្វើការបកស្រាយព្រឹត្តិការណ៏៧
មករាមែនពិត,គឺច្បាស់ជានៅស្រុកខ្មែរ,ប្រហែលជាឥតខ្វះសៀភៅប្រវត្តិសាស្ត្រនោះឡើយ(។)អ្នកដែលដុតសៀវភៅប្រវត្តិ
សាស្ត្រខ្មែរ,មិនមែនសៀម,ដូចលោកថានោះទេ,គឺអស់លោកខ្មែរ,ដែលជាអ្នកចេះដឹងនេះឯង,ជាអ្នកដុតប្រវត្តិសាស្ត្រជាតិ
ខ្មែរដោយខ្លួនឯង,ព្រោះពួកខ្មែរអ្នកចេះដឹង,គាត់នាំគ្នាដុតប្រាជ្ញាគាត់ចោល,ទុកតែភ្នែកសំរាប់មើលរូបថត,ឬទូរ
ទស្សន៍ដែលអ្នកកាន់អំណាចគេថតឲពួកគាត់មើលកំសាន្ត,ហើយនាំគ្នាសរសើរទិដ្ឋភាពរូបភាពជាពណ៌ឆើតឆាយគួរឲ
ចង់ទស្សនា,ព្រោះមិនដែលបានឃើញសោះមួយជីវិតនេះ(។)នេះហើយសតិអ្នកចេះដឹងខ្មែរ,រស់សំរាប់តែមើលឥត
ពិចារណាតែប៉ុណ្ណោះ(។)សូមជំរាបលោកបណ្ឌិតសុខទូចថា,ការនាំឲយុវជនខ្មែរចូលចិត្តអានសៀភៅ,គឺលុះត្រារាជរដ្ឋាភិ
បាលមាននយោបាយសិក្សាធិការជាតិពិតប្រកដ,ជានយោបាយទាក់ទាញចិត្តឲស្រឡាញ់វប្បធម៍ជាតិ,ភាសាជាតិ,និង
លើកទឹកចិត្តអ្នកនិពន្ធជាតិឲមានចំណង់ចង់សេសេរគ្រប់គំនិតដែលគេមាន,ឥតខ្លាចមានទោសអ្វីចំពោះច្បាប់។
ដូចជាហាននិយាយអំពីការពិតនៃជ័យជំនះរបស់សម្តេចសីហនុ,ដោយគ្មានការខ្លាចពីការចោទប្រកាន់ពីតុលាការគ្មាន
ឯករាជ្យនោះឯង។
ការពិតនៃជ័យជំនះនេះ,វាឥតមានអ្វីជាការនាំឲលំបាកយល់នោះឡើយ(។)យើងជាខ្មែរ,គ្រាន់តែសួរសំនួរដល់ខ្លួនឯង
ថា,តើបច្ចុប្បន្ននេះ,ប្រទេស,និងប្រជាពលរដ្ឋខ្មែរ,មានសេចក្តីសុខដែរឬទេ(?)បើយើងយល់ឃើញថាស្រុកខ្មែរអស់មាន
បញ្ហាអ្វីនោះទៀតហើយ,គឺជ័យជំនះសម្តេចសីហនុ,ជាជ័យជំនះមួយសំរាប់ជាតិខ្មែរពិតនោះហើយ,ហើយគ្រប់ងាររបស់
ព្រះអង្គ,គឺពិតជាគុណូបការរបស់ព្រះអង្គពិត។
តែបើខ្មែរយើង,ដូចគណបក្សប្រឆាំង,យល់ឃើញថាស្រុកខ្មែរយើងបច្ចុប្បន្ននេះកំពុងមានគ្រោះថ្នាក់,បាត់ទឹកដីជាតិ,
បាត់អធិបតេយ្យភាពជាតិ,មានជនជាតិយួនមករស់នៅរាប់លាននាក់,មានអំណាចផ្តាច់ការ,ជាអំណាចដឹកនាំជាតិ,
គឺជ័យជំនះសម្តេចសីហនុ,ជាជ័យជំនះមួយ,សំរាប់តែព្រះអង្គ,និងក្រុមគ្រួរសាររបស់ព្រះអង្គតែប៉ុណ្ណោះ,ដែលវានាំឲខូច
ដល់ប្រយោជន៏ជាតិ,និងប្រជាពលរដ្ឋខ្មែរ។
យើងមិនហានចោទអ្នកសីហនុនិយម,ឬអ្នកដឹកគុណសម្តេចសីហនុអស់មួយជីវិត,ថាគេគ្មានវិចារប្បញ្ញា(៦)នោះ
ទេ,ព្រោះភាគច្រើន,គេតែងតាំងខ្លួនគេជាបញ្ញាវន្ត,ពាក់សញ្ញាប័ត្រគួរឲស្ញើច,តែពួកគាត់នាំគ្នាផ្ញើវាសនាគាត់ទុក
ឲសម្តេចសីហនុជាអ្នកគ្រប់គ្រងវា,តែយើងដឹងច្បាស់ថាព្រះអង្គខ្លួនឯង,លោកក៏បានផ្ញើវាសនាខ្លួនព្រះអង្គ,និងរបបរាជា
និយមឲយៀកណាម,ដែលមានលោកហ៊ុនសែនជាអ្នកគ្រប់គ្រងផ្ទាល់នៃវាសនានេះ,ដូច្នេះ,វាសនាអ្នកដែលបានប្រគល់
វាសនាខ្លួនឲសម្តេចសីហនុជាអ្នកសំរេច,ក៏ដូចជាពួកគេនាំគ្នាប្រគល់វាសនាខ្លួន,ឲលោកហ៊ុនសែនជាអ្នកសំរេចនោះ
ដែរ(។)ក្នុងចំណុចនេះ,យើងសង្កេតឃើញថា,សូម្បីលោកសមរង្ស៊ី,ក៏គាត់ថិននៅក្នុងករណីយបែបនេះដែរ,បើតាមសេច
ក្តីក្នុងលិខិតលោកផ្ទាល់,ដែលលោកបានផ្ញើទៅជូនមហាក្សត្រីយ៏មុន្ជីនាថ,នាថ្ងៃទី៣០មករា២០១៣,បញ្ចាក់បង្ហាញ
ដល់សាធារណជន,ថាសម្តេចជាអ្នកសំរេចជោគវាសនារបស់លោក(។)ក្នុងសេចក្តីបែបនេះ,គឺបញ្ចាក់បង្ហាញថាលោកសម
រង្ស៊ី,គាត់មិនសមមានឋានៈជាមគ្គទេសក៏នៃគណបក្សប្រឆាំងសោះ,សូម្បីជាវាចានុរក្ខីឬក៏ជាមនុស្សមានបក្កភាព
(Maturité)ក៏ប្រហែលជាលោកឥតអាចមានប្រភេទជាមនុស្សបែបនោះបានដែរ,តើឲខ្មែរយើង,អាចមានសេចក្តីសង្ឃឹម
លើរូបលោកដូចម្តេចបាន,បើគ្រាន់តែវាសនារបស់លោកផ្ទាល់ក៏លោកឥតអាចគ្រប់គ្រោងវាដោយខ្លួនឯងបានផង?
បើលោកសមរង្ស៊ីមានជំនឿស៊ប់ថាជាតិខ្មែរកំពុងមានគ្រោះថ្នាក់ដល់អាយុជីវិត,តែលោកនៅតែមានជំនឿផងដែរលើបរម
សុខ(Gloire.éternelle)របស់សីហនុ,ជំនឿផ្ទុយគ្នានេះ,គឺពិតជាអច្ជាសន្ន(Danger.imminent)សំរាប់ជាតិខ្មែរនៅក្នុង
អនាគតដ៏ខ្លីនេះជាពុំខាន,ដូច្នេះគណបក្សលោកសមរង្ស៊ី,ដែលមានឈ្មោះថា”សង្គ្រោះជាតិ”តើចង់សង្រ្គោះអ្វីពិត,
បើអ្វីៗ,ដែលសីហនុមតកជន,បានធ្វើមកដល់បច្ចុប្បន្ន,សំរាប់ជាតិខ្មែរ,វាជាការល្អឥតខ្ចោះរួចទៅហើយ។
សេចក្តីសន្និដ្ឋានយើង,គឺថាលោកឡៅម៉ុងហៃក្តី,លោកសុខទូចក្តី,លោកសមរង្ស៊ីក្តី,ពួកគាត់ភ្លេចគិតថា,បើសីហនុ
មតកជន,មានប្រជាប្រិយភាពពិតមែននោះ,ប្រហែលសព្វថ្ងៃនេះ,មិនមែនគណបក្សប្រជាជនទេជាអ្នកដឹកនាំជាតិ,
គឺប្រកដជាគណបក្សសីហនុនិយម,ឬរាជានិយមទៅវិញទេ,ដែលជាអ្នកដឹកនាំជាតិ(។)ចុះហេតុអ្វីបានជាគណបក្សសីហនុ
និយម,បានរលាយដូចអំបិលក្នុងទឹកដូច្នេះ,ហើយគ្មានប្រតិកម្មអ្វីបន្តិចសោះពីសំណាក់ប្រជារាស្ត្រ?
ចំពោះយើង,យើងយល់ឃើញថា,ប្រជាប្រិយភាពសម្តេចសីហនុក្តី,បរមសុខសីហនុមតកជនក្តី,គឺយៀកណាម,និងចិន
កុម្មុយនិស្ត,គេជាអ្នកបង្កើតឲមានដើម្បីបំរើនយោបាយគេតែប៉ុណ្ណោះឯង,សូមអ្នកសីហនុនិយមកុំភ្លេចឲសោះថា,
សម្តេចសោយទិវង្គតនៅស្រុកចិនកុម្មុយនិស្ត,ហើយត្រូវរបបខ្មែររណបយៀកណាមកុម្មុយនិស្ត,គេយកមកធ្វើបុណ្យបូជា
សពនៅស្រុកខ្មែរ,ដើម្បីបង្ហាញមេត្រីភាពចិន,យួន,ដែលជាអ្នកជួយថែរក្សារួម,របបផ្តាច់ការនៅស្រុកខ្មែរ,ដែលជាកូនរែក
របស់គេនៅដំបន់អាស៊ីអគ្នេយ៏(។)ឯចំណែកអនាគតរបបរាជានិយមនៅស្រុកខ្មែរវិញ,វាគ្មានអ្វីជាពន្លឺដល់ជាតិខ្មែរ
នោះឡើយ,មហាក្សត្យខ្មែរបច្ចុប្បន្នគឺជាដងប៉ាកកាសំរាប់ចុះហត្ថលេខា,ដែលគេតម្រូវឲចុះលើច្បាប់អ្វីមួយ,ដែលគេ
ចង់បានតែប៉ុណ្ណោះ(។)រួមសេចក្តីមក,អ្នកដែលសម្លាប់របបរាជានិយម,គឺសម្តចសីហនុនេះឯង,គាត់បង្កើតរបបនេះ
ឡើងវិញ,សំរាប់តែយកមកធ្វើជាអភ័យឯកសិទ្ធិមហាក្សត្យ,ដើម្បីចៀសវាងមិនឲបុគ្គលគាត់ជាប់ចោទនៅចំពោះមុខ
ការរកយុត្តិធម៍,ប្រភេទណាមួយ,អំពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ,នៅស្រុកខ្មែរក្នុងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ
១៩៧៩,ដែលខ្លួនព្រះអង្គជាចារីចម្បងមួយ,ក្នុងអំពើឃាតកម្មលើបណ្តាជនខ្មែរ៕
ពន្យល់ពាក្យ៖