សុខនឹងទុក្ខនៅក្នុងចិត្ត ជាលោកិយក្រឹត្យ វាខិត ក្នុងផ្លូវជីវិត។ ដូច្នេះត្រូវចេះដង្វិន ដ្បិតវាទាក់ទិន នូវវិន ជាប្រក្រតី។
សុខនឹងទុក្ខនៅក្នុងចិត្ត ជាលោកិយក្រឹត្យ វាខិត ក្នុងផ្លូវជីវិត។ ដូច្នេះត្រូវចេះដង្វិន ដ្បិតវាទាក់ទិន នូវវិន ជាប្រក្រតី។
កើតជាមនុស្សមានសំណាង តែត្រូវចេះសាង ទើបបានស្គាល់សុខ។ ព្យាយាមបោះបង់ចោលទុក្ខ ដែលជាជង្រុក ចាប់ផ្ញុកក្នុងចិត្ត។
ស្លឹកឈឺដូរពណ៏ស្រស់ នឹកស្រណោះផ្កាកុលាប ស្រទាប់ធ្លាក់ក្លិនសាប ខ្យល់បង្ក្រាបឱ្យឃ្លាតទង។ លាមែកទុករលឹក ពេលរលឹមជ្រុះពីវន ព្រោះបុប្ភាស្រពោន ស្រទាប់ទ្រោមនឹងវាយោ។
កំណាព្យ ជូន ចំពោះ ភរិយា នៅពេល ព្រហ៊ាម ជ័យមង្គល សំរាប់ថ្ងៃថ្មី
ដើម្បី ប្រឈរមុខនឹង ការវាយប្រហារ រន្ថាន់ បែបនេះ កងទ័ពជាតិ ត្រូវការ ធនធាន មនុស្ស បន្ថែម និង គ្រាប់រំសេវ ផង ព្រោះ កងទ័ពជាតិ មិនអាចច្បាំងនឹង កាំភ្លោះ និង ទ័ព បីសាច ដូចជំនាន់ លោកតា ឃ្លាំងមឿង នោះបានឡើយ។ សេចក្តីត្រូវការនោះ វា អាស្រ័យ ទៅលើ ជម្រើស នយោបាយ នៃ រដ្ឋាភិបាលខ្មែរ និង ជំនួយយោធា អាមេរិកាំង។ ដូច្នេះ ដំណោះស្រាយ យោធា របស់ សាធារណរដ្ឋខ្មែរ វា អាចមានកើតបាន គឺ វា អាស្រ័យ ទៅលើ អត្ថសញ្ញា ទាំងពីរនោះឯង។
អត្ថបទនេះ គឺ ខ្ញុំ សរសេរ បន្ត ពី ការសាកល្បង របស់ខ្ញុំ ដែលមាន ប្រធានបទ « អ្នកតាឃ្លាំងមឿង » ជា សេចក្តីបន្ថែម នៃ សង្គ្រោម របស់ ស្តេចកន (១៥១២-១៥២៥) ជាមួយ ព្រះស្រីសុគន្ធបទ (១៥០៤-១៥១២) និង ព្រះចន្ទរាជា (១៥១៦-១៥៦៧) នៅ សតវត្ស ទី១៦។ សំនួរ ផុសនៅក្នុង គំនិតខ្ញុំ គឺ តើ សង្គ្រាម ទាំង ពីរ លើកនោះ មាន ដើមចម បែបណា ? ការជជីកនេះ នាំឱ្យខ្ញុំ ប្រារព្ធ សរសេរ ដើម្បី ជា ប្រីជា អំពី ដើមហេតុនោះ សំរាប់ ខ្លួនឯងផ្ទាល់ និង ចែក ដល់ អស់អ្នកផង។
ប្រវត្តិ នៃ អ្នកតា ឃ្លាំងមឿង មាន ស្នាមនៅក្នុង ប្រវត្តិសាស្ត្រខ្មែរ នៅក្នុងសតវត្ស ទី១៦ កើតមានឡើង នៅក្នុង ប្រវត្តិសាស្រ្ត ព្រះចន្ទរាជា និង ស្តេចកន ដែលជា ព្រឹត្តិការណ៍ ដ៏សំខាន់មួយ។ របបរាជានិយម តែង ទុក ស្តេចកន ជា ជន ក្បត់ រាជបល្ល័ង្ក និង អ្នកតា ឃ្លាំងមឿង ជា វិរបុរស។ អ្នកតា ឃ្លាំងមឿង ជា អ្នកគាំពារ ព្រះចន្ទរាជា ដែល ជា ស្តេច ធ្វើសង្គ្រាម ប្រឆាំងនឹង ស្តេចកន។ តែ ក្នុង អារម្មណ៍ខ្មែរមួយភាគ តែង ទុក ស្តេចកន ជា និមិត្តរូប នៃ ការតស៊ូរ វណ្ណៈ ឬ ការបះបោរ ប្រជាជន ប្រឆាំងនឹង របប រាជានិយមផ្តាច់ការ។
ជាការពិត កាប្រទាញប្រទង់គ្នា វា មិនមែន ជា អកុសល ដាច់ខាតនោះឡើយ នៅក្នុង គោលការណ៏ នៃ ប្រជាធិបតី, តែ វា កើតឡើង នៅក្នុង បរិបទ មាន សង្គ្រាម។ ក្រុម លោក ហង្ស ធុន ហាក់ និង លន់ ណុន ប្រញាប់ប្រញាល ផ្តើមបង្ករ ជម្លោះ ឥតមានហេតុផល ជាមួយទ្រង់ សិរិមតៈ ព្រោះ ខ្លាចទ្រង់ ឆ្លៀតឱកាស ប្រមូល អំណាច ពី លោក លន់ នល់ ដែល កំពុង មាន ព្យាធិ។ ការសម្រុក ទៅរក អំណាច នៃ ក្រុមនោះ វា មាន រូបភាព ជា ការដណ្តើម អំណាច ពីលោក លន់ នល់ ទៅវិញ ដោយ មិនរវល់គិត ពី កម្មវិបាក នៃ ទង្វើ របស់ខ្លួន គឺ កំទិច សាមគ្គីជាតិ ដែល ប្រជាជាតិ កំពុងត្រូវការ ដាច់ខាត។ មួយវិញទៀត ព្យាធិ របស់លោក លន់ នល់ ជម្រុជគាត់ ទៅក្នុង ពិភព ស្រមើលស្រមៃ នៅក្នុងនោះ វាមិនមានអ្វី ជា ការពិត ដែល វា បំពត់ ចិត្តគំនិត របស់លោក ឱ្យងាកទៅរក ភាពងេងងោង នៃ អំណាច គឺថា ប្រើ អំណាច ដើម្បី ការពារ អំណាចអាត្មា។ អំណាច បែបនោះ នាំឱ្យលោក ស្ថិត នៅ ក្នុង ភាពឯកា ដែល ជា ស្ថានភាព អាចឱ្យ អ្នកអបអម របស់លោក ឆ្លៀត
មិនយកខ្មែរណាជាសត្រូវ ? ជា ពាក្យស្លោក នយោបាយ ចង់ បង្ហាញ គតិបណ្ឌិត ជា អ្នកផ្សះផ្សាជាតិ ក្នុង បរិបទ នៃ ទំនាស់ ឃោរឃៅ រវាង ដៃគូនយោបាយ។ ដូច្នេះ ន័យ នៃ ប្រយោគនេះ វា មាន អត្ថរស់ នៅក្នុង តម្លៃ គំនិត សន្តិភាពនិយម អកម្ម។ អ្វី ដែល ជា ជម្លោះ គ្រប់រូបភាព ជា អវិជ្ជមាន ព្រោះ ជម្លោះ វា ផ្ទុយ នឹង សន្តិភាព។ ប៉ុន្តែ សន្តិភាព សកម្ម វា ជា សហវិជ្ជមាន នៃ ដៃគូ នៅក្នុង ជម្លោះ តាម សន្តិវិធី។ ជា ទូទៅ នៅក្នុង ពិភពលោកសព្វថ្ងៃ មនុស្ស មិន ទុកគ្នា ជា សត្រូវនោះឡើយ ព្រោះ មនុស្សលោក រស់ នៅក្នុង កំពស់ សីលធម៏ ពិភពលោក ខ្ពង់ខ្ពស់ និង មាន ច្បាប់សាកល សំរាប់ ធានា សេរីភាព របស់ មនុស្សម្នាក់ៗ ដែល ហៅថា ច្បាប់ សិទ្ធិមនុស្ស។
តើ នៅក្នុង ព្រឹត្តការណ៏ ថ្ងៃ ទី១៨ មីនា ឆ្នាំ ១៩៧០ លោក លន់ នល់ និង ទ្រង់ សិរិមតៈ ជា សត្រូវ ឬ ជា មិត្ត នឹងគ្នា។ ដូច អ្នកខ្លះ យល់ឃើញ ថា អ្នកទាំងពីរ ជា សត្រូវ នឹងគ្នា ព្រោះ មានកំណើត វណ្ណៈ ខុសគ្នា, តែ ក៏មាន អ្នកខ្លះទៀត យល់ឃើញ ខុស ថា អ្នកទាំងពីរ ជា មិត្ត នឹងគ្នា ព្រោះ ហ៊ាន ស្លាប់រស់ ជាមួយគ្នា នៅក្នុង ការទំលាក់ សម្តេច សីហនុ ពីមុខដំណែង ដើម្បី ផលប្រយោជន៏ជាតិខ្មែរ តែមួយគត់។ ការណ៏នេះ វា ចារទុក ក្នុង ប្រវត្តិសាស្ត្រ នយោបាយជាតិ ដែល ការវិនិច្ជ័យ វា តែងតែ ប្រែប្រួល ទៅតាម បរិបទ នយោបាយ ក្នុង កាលមួយ និង ស្ថានភាព នយោបាយមួយ។ ម្សិលមិញ ថ្ងៃនេះ និង ថ្ងៃស្អែក វា ច្បាស់ ជា មាន ចំណង តភ្ជាប់គ្នា តែ មិនច្បាស់ ជា មាន គំនិត តែមួយនោះឡើយ ព្រោះ ចិត្តគំនិត របស់ អ្នកចេះដឹង វា មាន ចលនា នៃ សេចក្តីចម្រើនឡើង ដែល ជា ពន្លឺ នៃ បញ្ញា សំរាប់ ស្វែងរក សេចក្តីពិតមួយផ្សេងទៀត