ត្រូវតែដឹង
ស៊ីហនុជាបីតាជាតិបែបណា ?
អារម្ភកថា
អត្ថបទនេះសរសេរជាភាសាបារាំងក្នុងខែកញ្ញាឆ្នាំ១៩៧៩ដោយខ្មែរ”អ្នកវឌ្ឍននិយម”មួយក្រុម,ស្រឡាញ់របបលទ្ធិប្រជា
ធិបតេយ្យសេរី,និងរបបសាធារណរដ្ឋ,ដើម្បីទុកជាឯកសារជាប្រវត្តិសាស្ត្រសំរាប់កូនខ្មែរជំនាន់ក្រោយអោយបានដឹងឮ
អំពីធាតុពិតរបស់ស្តេចស៊ីហនុ,ដែលជាបីតាជាតិក្លែងក្លាយចូលរួមចំណែកយ៉ាងសកម្មក្នុងអំពើ”សម្លាប់មហាជនខ្មែរ”
ក្នុងឋានៈជាប្រមុខរដ្ឋអស់មួយជិវិតនៃរដ្ឋ”កម្ពុជាប្រជាធិបតេយ្យ”,ដែលជារដ្ឋអនុវត្តន៏នយោបាយសម្លាប់មហាជនខ្មែរ
ក្នុងងចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អត្ថបទនេះត្រូវបានប្រគល់ជូនដល់ចលនាមូលខ្មែរមានសេរីភាពក្នុងក្រខណ្ឌសិក្ខាសាលានៃចលនា,ជាឯកសារចូលរួម
ចំណែកក្នុងការពិចារណាអំពីការដំណោះស្រាយនៃបញ្ហាខ្មែរនាឆ្នាំ១៩៩១។
អត្ថបទនេះបកប្រែ,សំរួល,និងសង្ខេបជាភាសាខ្មែរដោយ,ឩបសង្ហា,ដើម្បីផ្សាយជូនជាព័តិមានដល់ប្រជាពលរដ្ឋខ្មែរ
គ្រប់មជ្ឈដ្ឋានហើយការផ្សាយនេះគ្មានគោលបំណងជាមានៈសំរាបប្រមាថមើលងាយសម្តេចស៊ីហនុនោះឡើយ,តែជា
សិទ្ធិជាករណីយកិច្ចរបស់ខ្មែរ,ដើម្បីខ្មែរ,ចងទុកក្នុងសតិជាប្រវត្តិសាស្ត្រនូវអំពើព្រៃផ្សៃមានកើតឡើងក្នុងប្រទេសខ្មែរ,
ដែលមានក្រុមខ្មែរក្រហម,ក្រោមការដឹកនាំសម្តេចស៊ីហនុនិងប៉ុលពតក្នុងចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥,បានកាប់
សម្លាប់ប្រជាជនខ្មែរអស់ជំនួនប្រហែល២លាននាក់។
ការផ្សាយនេះ,ទុកជាការរកយុត្តិធម៌ជូនចំពោះខ្មែររងគ្រោះនូវអំពើព្រៃផ្សៃនេះ
ស្តេចស៊ីហនុ
១.ហេតុអ្វីបានលើកសួរជាសំនួរនេះ ?
ពីព្រោះសម្តេចនរោត្តមស៊ីហនុ,ជាអ្នកទទួលខុសត្រូវដ៏ធំមួយ,នៅចំពោះមុខប្រវត្តិសាស្ត្រ,នូវមរណភាពខ្មែររាប់លាននាក់,
តែទោះបីយ៉ាងនេះក៏ដោយ,ក៏របបនយោបាយនៅភ្នំពែញបច្ចុប្បន្ន,ចាត់ទុកព្រះអង្គជា”វរៈក្សត្យ”។
ទោះបីនៅមានអ្នកស៊ីហនុនិយមតិចតួចបំផុត,នៅមានជំនឿលើ”អភូតកថាស៊ីហនុ”,ជំនឿនេះជារឿងរបស់គេ,ព្រោះអ្នក
ទាំងនោះត្រូវគេផ្សាំងតាំងពីកើតមកម្លេះអោយគោរព”បីតាជាតិ”,ដូចកូនក្មេង,ត្រូវគេបង្ខំអោយគោរព”គ្រូបាធ្យាយ”,
ទាសកុមារទាំងនោះនៅក្រិនគំនិតពុំអាចក្លាយជាមនុស្សពេញវ័យបាន,ហើយមានគតិសំរាប់ជីវិត,ឧត្តជីវិត,ក្រៅពីការ
គោរពដាច់ខាតចំពោះបីតាជាតិនេះ។
អ្វីដែលមិនទំនង,នាំអោយយើងហួសចិត្ត,ក្នុងការរកដំណោះស្រាយបញ្ហាខ្មែរនាឆ្នាំ១៩៩១,មានប្រទេសជាច្រើនតម្រង់
ដោយបង្ខំចិត្តពលរដ្ឋខ្មែរអោយជ្រើសរើសស្តេចចង្រៃនេះជាមធ្យោបាយតែមួយគត់សំរាប់ដោះស្រាយបញ្ហាខ្មែរ,ទុក
ជាព្រះបាទធម្មឹក,ហាក់បីដូចជាប្រជាជាតិខ្មែរមានមនុស្សតែម្នាក់គត់!
ហាកបីដូចជានយោបាយរបស់ប្រទេសមហាអំណាចពេលនោះគ្មានសម្បទាដោយជ្រើសរើសកូនរែកតែមួយនេះ,ទុកជា
មនុស្សយកការបាន,និងទទួលព្រមបាន,ជាកូនសោរបស់បញ្ហាខ្មែរ។
ឯកសារចេញពីប្រភពអ្នកស៊ីហនុនិយមនៅមានទម្ងន់តិចជាងភស្តុតាងពិតនៃប្រវត្តិសាស្ត្រអំពីអំពើដែលស្តេចស៊ីហនុ
តែងប្រព្រឹត្តជានិច្ចអស់រយៈពេលជិតពាក់កណ្តាលសតវត្ស,ដែលមានលទ្ធផលជាក់ស្តែងគឺ,”ការសម្លាប់មហាជនខ្មែរ”,
សេចក្តីខ្មាស,ការអាម៉ាសមុខ,បរាជ័យស្រំដែល,របស់ប្រទេសខ្មែរ,ក៏ដូចមហាអំណាចត្រួតត្រាលើស្តេចនេះដែរ។
ការចចេសនៃអំពើរបស់ស្តេចស៊ីហនុនៅមិនស្មើនឹងក្រុមមនុស្សខ្វាក់នឹងជំនឿ”អភូតកថាស៊ីហនុ”ជ្រឿសរើយស
ចម្លើយងាយ,ក្នុងគំនិតងាយ,ដោយផ្អែកទៅលើ”ឫទ្ធីភាពនៃបុគ្គល,ឬអំណាចបុគ្គល”របស់ស្តេចស៊ីហនុនេះ,នាំអោយ
យើងខំពិចារណា,ធ្វើសំយោគក្នុងចម្លើយយើងចំពោះសំនួរយើងៈ”ស្តេចស៊ីហនុជាមនុស្សបែបណា”។
សំយោគយើងនេះមិនគ្រាន់តែចង់ចង្អុលបង្ហាញនៃភាពមិនទំនងក្នុងការរកវិធីដោះស្រាយបញ្ហាខ្មែរ,ដែលនាំអោយ
រញ្ជួយប្រជាពលរដ្ឋមួយសំរាប់តែប្រយោជន៏ស្តេចមួយអង្គតែប៉ុណ្ណោះ។
យើងមិនសូវឆ្ងល់ប៉ុន្មានទេលើតួអង្គស៊ីហនុ,តែយើងមានការចាប់អារម្មណ៏ជាខ្លាំងទៅលើភាពមានៈនៃអ្នកគាំទ្រដ៏
ចំណានដែលនាំគ្នាប្រោះតួអង្គស្តេចស៊ីហនុអោយរស់វិញបាន,ករណីនេះនាំអោយយើងសួរជាសំនួរច្រើនដូចតទៅៈតើ
ដើម្បីប្រយោជន៏អ្វី?
ដោយយើងគ្មានមានអនុស្សាវរីយ៏អ្វីសោះពីចិត្តសប្បុរស,របស់ស្តេចស៊ីហនុ,ហើយគ្មានការរំភើបចំពោះតួអង្គស្តេចនេះ,
ឬចំណាយពេលវេលាធ្វើការផ្សាយជាសាធារណអោយបុគ្គលនេះ,ពុំនោះទេក្នុងសេចក្តីសង្ឃឹមទប់មិនអោយអាយ៉ងនេះ,
បោកកុហកពលរដ្ឋខ្មែរតទៅទៀតក្នុងអាកប្បកិរិយាកំប្លែងដូចតួល្ខោន,ហើយផ្សាយប្រាប់ដល់សាធារណជនអន្តរ
ជាតិគ្រប់មជ្ឈដ្ឋាន,មានអ្នកបវរនិពន្ធ,អ្នកសារព័តិមាន,អ្នកនយោបាយ,ដែលធ្លាប់បានគាំទ្រស្តេចនេះអោយដឹងឮ
អំពីអំពើ,និងគំនិតមារយាទរបស់ស៊ីហនុក្នុងការចូលរួមសម្លាប់ប្រជាពលរដ្ឋខ្មែរ!(បម្រុង,រៀបចំសម្លាប់ដោយចំពោះ,
ឬមិនចំពោះ)។
ប៉ុលពត
២.ស៊ីហនុ,អាទិករ,និងជាអ្នកចូលដៃដ៏ធំមួយក្នុងអំពើសម្លាប់មហាជនខ្មែរ
ការសម្លាប់មហាជនខ្មែរក្នុងរបប”កម្ពុជាប្រជាធិបតេយ្យ”,មិនមែនជាព្រឹត្តិការណ៏ដោយចៃដន្យនោះទេ,ការសម្លាប់
មហាជនខ្មែរនេះ,ជាដំណើរដ៏យូរអង្វែងមួយជាប្រវត្តិសាស្ត្រ,ដែលមានស្តេចស៊ីហនុជាស្ថាបត្យករ,ជាអ្នកទទួលខុសត្រូវ
សំខាន់មួយក្នុងរយៈពេល៣៤ឆ្នាំក្នុងអំណាចផ្តាច់ការ,ចន្លោះឆ្នាំ១៩៤២ដល់១៩៧៦។
ពេលណា,ស៊ីហនុខំលាងខ្លួនកាន់តែខ្លាំងឡើង,ពេលនោះស៊ីហនុកាន់តែបង្ហាញភាពវណ្ឌជើងរបស់ខ្លួនកាន់តែខ្លាំងក្នុង
ភាពច្របូកច្របល់របស់ខ្លួន,ភាពកុមារភាព,ភាពមិនទំនង,ក្នុងការជាក់ស្តែងនៃការចូលរួមការសម្លាប់មហាជនខ្មែរៈ
បើគ្មានស្តេចនេះ,ព្រឹត្តិការណ៏សម្លាប់មហាជនខ្មែរ,មិនអាចនឹងមានកើតឡើងបាននោះទេ!
ប្រវត្តិសាស្ត្រ,វាមានសតិ,និងតុលាការ,វាបានចងក្រងទុកយ៉ាងល្អិតល្អន់នូវអំពើបាបកម្មរបស់ស៊ីហនុ,ដែលបានត្បាញ
អំពើសម្លាប់មហាជនខ្មែរ,តាំងពីយូរអង្វែងមកហើយ៖
-ការឡើងគ្រោងរាជសម្បត្តិក្នុងនាមជា”អាយ៉ង”មានតួនាទីជាឆ្កែយាមរបស់អាណានិគមបារាំង,បន្ទាប់មកទៀត,
ក្លាយជាកញ្ជៈកុម្មុយនិស្តចិន,យួន,
-ការវាយប្រហារ(ចន្លោះឆ្នាំ១៩៤៨ដល់១៩៥២)ប្រឆាំងលទ្ធិប្រជាធិបតេយ្យនៅក្មេងខ្ចី,រំលាយរដ្ឋសភាបីដង,ជាបន្តគ្នា
មិនដាច់,ដោយមានជំនួយពីកម្លាំងអាជ្ញាធរអាណានិគម,ហើយពេលរំលាយសភាម្តងៗ,ចាប់តំណាងរាស្រ្តរបស់គណ
បក្សប្រជាធិបតេយ្យ,ជាគណបក្សឈ្នះឆ្នោត,ដាក់ពន្ធនាគារ,
-ការដាក់រាជសម្បត្តិ,ក្នុងខែមិនាឆ្នាំ១៩៥២,ជាឧបាយដោះខ្លួនពីភាពអប្រជាប្រិយ,នៅចំពោះមុខសំទុះនៃចរន្តលទ្ធិប្រជា
ធិបតេយ្យ,និងការខ្លាចក្រែងបរាជ័យរបស់គណបក្សរាជានិយម,ក្នុងការបោះឆ្នោតសភា,តាមការអនុលោមនៃកិច្ចព្រម
ព្រៀងក្រុងស៊ឺណែវក្នុងអំឡុងឆ្នាំ១៩៥៤,
-ការបរាជ័យដ៏អន់បំផុតគ្រប់វិស័យក្នុងការដឹកនាំរដ្ឋ,ចន្លោះឆ្នាំ១៩៥៥ដល់១៩៧០,ក្នុងអំណាចផ្តាច់ការរបស់ចលនា
សង្គមរាស្ត្រនិយម,ទោះបីមានជំនួយបរទេសពីលោកខាងលិច,និងខាងកើត,យ៉ាងណាក៏ដោយ,
-ការបង្រ្កាបដ៏ខ្លោចផ្សា,ដ៏កម្រោល,ឥតពិចារណា,ប្រឆាំងនឹងអ្នកប្រជាធិបតេយ្យ,អ្នកវឌ្ឍននិយម,ក្រុមគ្រូបង្រៀន,ក្រុម
និសិ្សត,អ្នកស្នេហាជាតិ,ក្នុងអំឡុងឆ្នាំ១៩៦៧,និងឆ្នាំ១៩៧០,
-ការតម្លោះងារពីប្រមុខរដ្ឋក្នុងខែមិនាឆ្នាំ១៩៧០,ដោយសភាជាតិ(រដ្ឋសភា,និងក្រុមព្រឹក្សាព្រះរាជាអាណាចក្រ),
-ការផ្តន្ទាទោសប្រហារជីវិតក្នុងអំឡុងឆ្នាំ១៩៧១,ពីបទក្បត់ជាតិ,
-ក្នុងតួនាទីជាប្រធានរណសិរ្សបម្រួបបម្រួមជាតិខ្មែរ,រាជរដ្ឋាភិបាលបម្រួបបម្រួមជាតិខ្មែរ(១៩៧០,១៩៧៥)ធ្វើការដើម្បី
ជោគជ័យប៉ុលពត,បើគ្មានសហការនេះ,គឺគ្មានជ័យជំនិះ,និងការសម្លាប់មហាជនខ្មែរនោះទេ,
-ការរួមចំណែក,ក្នុងតួនាទីជាប្រមុខរដ្ឋអស់មួយជីវិតនៃរបបខ្មែរក្រហម,ក្នុងការជម្លៀសប្រពលរដ្ឋចេញពីទីក្រុង,ដើម្បី
ងាយសម្លាប់ជនណាដែលគេចាត់ទុកជាសត្រូវ,ហើយយល់ស្រប,នយោបាយរបស់ក្រុមប៉ុលពត”សម្លាប់មហាជនខ្មែរ”។
យើងត្រូវចងចាំជានិច្ចថា,ក្នុងរបប”កម្ពុជាប្រជាធិបតេយ្យ”នេះឯងហើយ,ជាដើមកំណើតនៃបដិវត្តន៏និយម
”មៅសេងទុង”នៅស្រុកខ្មែរ,ដែលផ្តល់អោយមានហេតុ,សម្លាប់មនុស្សដោយក្រោជពិរោធ,ទោសៈ,ប្រកបដោយការសងសឹក,
បង្ហូរឈាមខ្មែរពោរពាសនគរ,ពីសំណាក់ពួកប៉ុលពត,
-ការពារដោយសូរភាពរបបប្រល័យជាតិសាសន៏ក្នុងការជជែកតវ៉ានៅអង្គការសហប្រជាជាតិក្នុងខែមករាឆ្នាំ១៩៧៥,បន្ទាប់
ពីរបបឃោឃៅនេះត្រូវទ័ពយួនវាយរំលាយចោលនៅថ្ងៃទី៧មករាក្នុងឆ្នាំដដែល។
ទង្វើបង្ហាញជាក់ស្តែងថា,ស្តេចស៊ីហនុនេះ,អោយតែបាននិយាយក្នុងនាមជា”មេ”,ទោះបីជាមេពួកឃាដករក៏សប្បាយដែរ,
-ការភូតកុហក,ការខ្វះសេចក្តីក្លាហាន,ផ្ចញ់សំនួរអ្នកសារព័តិមាន,របស់ទូរទស្សន៏បារាំង”Antenne2”,ថាពួកប៉ុលពត
តែងតែក្លែងសម្លេងខ្លួន,ផ្សាយតាមវិទ្យុ”កម្ពុជាប្រជាធិបតេយ្យ”ពិការកោតសរសើររបបប្រល័យជាតិសាសន៏,
-នយោបាយដូចអំពើនៃចោរប៉ីនប្រសប់,ក្នុងឧបាយបញ្ជោតជាទុច្ចរិតប្រជាពលរដ្ឋ,អំពីមហាទ្រឹស្តីអព្យាក្រឹត,សន្តិភាព,
និងសង្គមនិយម,សុទ្ធតែលួចចម្លងពីអ្នកប្រជាធិបតេយ្យ,ដែលគេមានប្រជាប្រិយភាពមុនខ្លួន,ដើម្បីជ័យជំនិះរបបរាជា
និយមប្រតិកិរិយារបស់ខ្លួន,
-មានជំនឿជាជំម្ងឺទៅលើ”ភាពអញនិយម”,មានទោសៈ,មានវេរប្បដិវេរ,សំរាប់តែប្រឆាំងនឹងប្រជារាស្រ្តខ្លួនឯង,ហើយ
មិនព្រមថយខ្លួនពីឆាកនយោបាយដោយឥតអៀនខ្មាស,ក្រោយពីធ្លាក់ដំណែងពីប្រមុខរដ្ឋ,មិនតែមិនព្រមថយខ្លួន,
គឺថែមទាំងធ្វើអធិដ្ឋានអោយមាន”ទឹកជំនន់កុម្មុយនិស្ត”អោយជោរជនលិចលង់ប្រជាជាតិខ្មែរ,ក្នុងគោលបំណងតែមួយគត់,
គឺសងសឹកប្រជាពលរដ្ឋខ្លួនឯង,ដែលខ្លួនចាត់ទុកជាប្រជាជនអកតញូចំពោះខ្លួន។
គ្រប់ទង្វើ,គ្រប់គំនិតមារយាទនៃស្តេចស៊ីហនុ,ដែលបានពិពណ៌នាខាងលើនេះ,បញ្ជាក់ថា,ស្តេចស៊ីហនុ,ឆបោកជានិច្ចប្រជា
ពលរដ្ឋខ្មែរគ្រប់ឳកាសដែលខ្លួនបានដឹកនាំរដ្ឋចំនួនជិនពាក់កណ្តាលសតវត្ស។
ស្តេចស៊ីហនុទទួលបរាជ័យជានិច្ច,លើកលែងតែស្នាដៃខ្លួនមួយគត់,គឺការអនុវត្តន៏”ការសម្លាប់មហាជនខ្មែរ”ដែលជា
មហាជោគជ័យរបស់ជននេះ។
នេះហើយជាទុក្ខវេទនាដែលប្រជាពលរដ្ឋខ្មែររងគ្រោះពីសំណាក់ស្តេចពាលនេះ,ហើយត្រូវគេនៅតែបង្ខំអោយទទួលស្គាល់
ស្តេចអសមត្ថភាព,មានធម្មជាតិពីកំណើតជាមនុស្សកំណាច,អសីលធម៌,គ្មានសតិជាកិត្តិយស,នេះជា”បីតាជាតិខ្មែរ”។
ហេតុអ្វី?
ខៀវសំផន
៣.ស៊ីហនុ,ប៉ុលពត,ជាវេវចនសព្ទនឹង”ការសម្លាប់មហាជនខ្មែរ”
នៅក្នុងពិភពលោកនេះ,មានតែនៅស្រុកខ្មែរមួយគត់,ដែលមានស៊ីហនុជាស្តេច,មានកើតបាតុភូតហេតុអស្ចារ្យ,គឺការ
សម្លាប់មហាជនខ្លួនឯងពីសំណាក់អ្នកដឹកនាំជាតិ។
គ្រប់របបដែលមានស៊ីហនុជាមគ្គទេសន៏,តែងតែក្លាយជាអង្គការមានរបៀបមួយសំរាប់សម្លាប់ប្រជាជាតិ,និងប្រជា
ជនខ្លួនឯង។
នៅប្រទេសយៀកណាម,ព្រះចៅបៅដាយ,សុកចិត្តចេញពីរាជសម្បត្តិដើម្បីប្រយាជន៏ជាតិយួន,ឯចំណែកនៅប្រទេសលាវ
វិញ,មានលាវក្រហមដូចបដិវត្តន៏ខ្មែរដែរ,តែឥតមានស្តេចលាវណាមួយ,គេមានគំនិតមារយាទដូចស្តេចស៊ីហនុ,ដូច្នេះ
ប្រទេសគេក៏ឥតមានការសម្លាប់មហាជនដូចស្រុកនៅស្រុកខ្មែរនោះទេ។
គំនិតនៃអំណាច,រចនាបថនៃការដឹកនាំជាតិ,ចរិតជាមនុស្ស,របស់ស្តេចស៊ីហនុ,គឺកើតពីធាតុ,ហឹនមានៈ,ទោសៈ,នឹង
គំនិតសងសឹក,របស់ជននេះ។
វត្ថុធាតុទាំងនោះផ្គុំបង្កើតជារូបភាពនៃលទ្ធិ”ស៊ីហនុនិយម”,ដែលជាលទ្ធិនាំបង្កើតបាតុភូតប៉ុលពត,ដែលវាមានប្រភេទ
ជាលទ្ធិភ្លោះផង,ជាថ្នាំបន្សាបនឹងស៊ីហនុនិយមផង។
ដូច្នេះ,ប៉ុលពតជាទាសៈប្រតិកិរិយា,បះបោរប្រឆាំងនឹងស៊ីហនុ,តែវាសនាវាត្រូវផ្ជាប់ជានិច្ចនឹងស្តេចស៊ីហនុដូចជាបញើក្អែក
ដូច្នេះឯង។
ផ្អែកលើភាពផ្តាចការបង្ហូរឈាមនិយម,និងន្ធការនិយម,មហាវៀចវេរ,របបស៊ីហនុនេះ,មានធម្មជាតិ,ជារបបរាជាធិបតេយ្យ
ធាតុសក្តិភូមិ។
ក្រោយពីបានរំដោះខ្លួនពីអាណាព្យាបាលបារាំងមក,រាជាធិបតេយ្យនេះ,ចាប់ផ្តើមមនៈបញ្ចេញមារយាទជាប្រតិកម្មបន្ត
គ្នានូវទោសៈ,វេរប្បដិវេរ,ហិង្សា,យ៉ាងព្រៃផ្សៃបំផុត,ដែលរបបរាជាធិបតេយ្យនេះតែងតែអនុវត្តន៏ជានិច្ចជាកាល,ដែលខ្មែរ
យើងបានឃើញជាក់ស្តែងក្នុងរបបកូនភ្លោះខ្មែរក្រហម៖
-ការជន្លាសមហាជនជានិច្ចកាល,ក្នុងសង្គ្រាមដណ្តើមរាជសម្បត្តិ,ដែលមានចែងក្នុងពង្សាវតារខ្មែរ,
-ការដុតបំផ្លាញអោយសាបសូន្យនូវអ្វីៗដែលរបបនេះទុកជា”បូរី”,”អារ្យធម៌”(ផ្ទះ,ខ្ទម,បូជនីយស្ថាន,,បដិមាករ,ជាអាថ៌),
-ការធ្វើអោយវិនាសនូវវប្បធម៌ជាតិជាសហស្សវត្ស(ដុតសៀវភៅជាចំណេះទួរទៅ,វាយបំបែកបំបាក់បដិមា,វត្ថុសិល្បៈ,កំចាត់
អ្នកចេះដឹង,អ្នកមានគតិបណ្ឌិត,សម្លាប់សិល្បករ,ការិនី,
-ការធ្វើ”អភាវុប្បនីយកម្មដាច់អហង្កាអ្វីដែលជាគុណសម្បត្តិខ្មែរ”,ដូចជាការដូរឈ្មោះប្រទេស,ស្ថានប្រវត្តិសាស្ត្រ,ការបំបាត់
ភាសាខ្មែរ,បង្កើតភាសាថ្មី,ការក្លែង,ឬបំបិតលែងអោយគោរពប្រពៃណី,បុណ្យប្រជាប្រិយ,
-ការសម្លាប់មហាជន(នៅសល់តែខ្មែរ៨០០.០០០នាក់តែប៉ុណ្ណោះនៅប្រទេសកម្ពុជា,នៅពេលដែលបារាំងមកត្រួត
ត្រាស្រុក),ការសម្លាប់មហាជន,ជានយោបាយអចិន្ត្រៃយ,របស់របបរាជាធិបតេយ្យ,ដែលប្រជាពលរដ្ឋខ្មែរបានផ្តិតជាប់
ក្នុងសតិ,មានស្រមោលក្នុងសង្គមខ្មែរ,គឺ”សេក្តីខ្លាចក្រែងជាអតិបរិមាណរាជអំណាច”,ការពិពណ៌នាខាងលើនេះ,មានភាព
បង្អង់បន្តិចនៅពេលបារាំងចូលមកត្រួតត្រានៅឥណ្ឌូចិន។
តែរបបអាណានិគមយមនេះមិនបានអប់រំចិត្តគំនិតមហាក្សត្រខ្មែរ,ដែលមានពូជពីវង្សក្សត្យរណបសៀម,និងយួន,
អោយដូរចរិតទៅជាអរីយមនុស្ស,ជាហេតុនាំស្តេចស៊ីហនុបន្តចរន្តរឹតតែខ្លាំងឡើងៗនូវអំពើនាំអោយរលួយសង្គមខ្មែរ,
ដូចជា៖
-“ឯករាជ្យខ្មែរ”,មានភាពជាក្បួនហែខ្មោចយកសពជាតិខ្មែរទៅកប់ចោលក្នុងព្រៃស្មសានឥណ្ឌូចិនរបស់យួន,ដែល
មានស្តេចស៊ីហនុជាទេពារក្ស,តាំងខ្លួនជាបីតាជាតិ,
-”ខ្មែរជាកោះសន្តិភាព”ក្នុងរដ្ឋជាពេជ្ឈឃាត,និងអ្នកជញ្ជក់ឈាមរាស្ត្រខ្មែរ,ដែលយកបាវចនាត្រីមុខ,”ជាតិ,សាសនា,
និងព្រះមហាក្សត្ត,ជាគំនិតកុហកដល់មតិជាតិ,និងអន្តរជាតិ,ដើម្បីសំរាប់តែបំរើមហិច្ជិតាលទ្ធិ”ស៊ីហនុនិយម”។
ស្តេចយកបាវចនានេះមកជាន់តន្រំក្នុងរោគខូចសតិសម្លាប់ជាតិឯង។
ស្តេចអង្គនេះជាស្តេចបើកឧកាសអោយកុម្មុយនិស្តចិន,យួន,និងក្រុមប៉ុលពត,កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ,ដែលខ្លួន
ទុកជាអកតញូចំពោះខ្លួន,ដើម្បីសងសឹក,និងក្នុងបំណងចង់វឹលត្រឡប់មកសោយរាជសម្បត្តិវិញតែប៉ុណ្ណោះ។
តែមហិច្ជិតាដែលមានក្លិនអសោចខ្លាំងនេះត្រូវទំព័រប្រវត្តសាស្ត្រចងទុកនាមស៊ីហនុជាស្តេច”សម្លាប់មហាជនខ្មែរ”។
ស្តេចស៊ីហនុបានបណ្តុះគំនិតប្រជាពលរដ្ឋខ្មែរអោយមានជំនឿលើខ្លួនព្រះអង្គ,តាមការប្រលោមក្តី,តាមការបង្ខំក្តី,
ដែលខ្លួនទុករាស្ត្រខ្មែរជាពលរដ្ឋល្ងង់ខ្លៅ,ក្រោមល្អងធូលីព្រះបាត,ក្នុងគោលបំណងខ្លួនតែមូយគត់,គឺ”អំណាចដើម្បីបំរើ
កុម្មុយនិស្តចិន,យួន,ជាម្ចាស់របស់ខ្លួន។
ក្នុងរបបស៊ីហនុនិយម,ស្តេចនេះទុករាស្ត្រខ្មែរជាហ្វូងសត្វ,អោយជឿលើរាជបារមីខ្លួន,ហើយត្រូវក្រុមប៉ុលពតនាំទៅ
សម្លាប់ឥតមានអាសូរបន្តិចណាឡើយ,ក្រោមនាមខ្លួនជាប្រមុខរដ្ឋអស់មួយជីវិតនៃ”កម្ពុជាប្រជាធិបតេយ្យ”។
អំណើតទៅ,តួអង្គស៊ីហនុ,មានរូបភាពជាប៉ុលពត,ដូចជាស្រមោលរបស់ខ្លួន។
ហេតុអ្វីដែលត្រូវបំភ្លេចស៊ីហនុ,បើយើងនិយាយឈ្មោះប៉ុលពត,ស៊ីហនុ,និងប៉ុលពត,ជាបុគ្គលពីរខួរក្បាលតែមួយ,ឬដូច
ជាពស់មានក្បាលពីរដែរ។
វិនាកម្មខ្មែរ
៤.ជំនឿមិនទំនងទៅលើអភូតកថាស៊ីហនុ
តើជំនឿនេះឯងឬ,ដែលគ្រប់ភាគីខ្មែរគេនាំគ្នាចាត់ទុក”ឥស្សរជន”នេះដែលតែងតែប្រព្រឹត្តនយោបាយបន្លំរាស្ត្រជាគោល
នៃការរួបរួមជាតិ?
តាមពិតនយោបាយស្តេចស៊ីហនុមិនមែនជានយោបាយស្រោចស្រង់ជាតិនោះទេ,ផ្ទុយទៅវិញ,នយោបាយដែលជននេះ
តែងអនុវត្តន៏ដោយយកអំណាចរដ្ឋមកប្រើ,គឺឃាតកម្មឥតខ្ចោះទេសោះ។
ទោះយ៉ាងណាក៏ដោយ,ស្តេចស៊ីហនុប្រហែលជាអាយ៉ងគេ,ព្រោះគាត់តែងតែបានបំរើជានិច្ច,និងជាឧបករណ៏,ពួក
កុម្មុយនិស្ត(ចិនយួន)។
ទង្វើនេះ,ព្រោះគាត់សុខចិត្តដើរតួជាអាយ៉ង,ឆ្លើយដោះសាជួយពួកកុម្មុយនិស្តជានិច្ចគ្រប់សំនួររបស់អ្នកសារព័តិមាន
អន្តរជាតិចោទសួរគាត់។
មានមហាអំណាចខ្លះ,មានជំនឿថា,ស្តេចស៊ីហនុជា”អ្នកធ្វើឯកសមោធាន”,អាចជួយមុខមាត់គេ,ក្នុងការរកដំណោះស្រាយ
វិបត្តិកម្ពុជា,ដែលជាដំណោះស្រាយលើសេចក្តីវិនាសបន្ថែមនៃប្រជាពលរដ្ឋខ្មែរ!
ប៉ុន្តែបើនិយាយអោយខ្លីទៅ,ពួកមហាអំណាចទាំងនោះមានសិទ្ធិអ្វីនឹងបង្ខំអោយប្រជាពលរដ្ឋខ្មែរយកបែបដោះស្រាយគេ,
ដែលមានភាពត្រឹមត្រូវតែក្នុងក្រដាស,តែស្ថានភាពពិតវិញគឺ”តើមានឃាតកម្មច្រើនប៉ុន្មានទៀត?”។
មានអ្នកដឹងនាំប្រទេសខ្លះទៀតធ្វើឧបទេសដោយអសម្បជញ្ញ,គ្មានការទទួលខុសត្រូវ,អោយប្រជាពលរដ្ឋខ្មែរបំភ្លេច”
ការសម្លាប់មហាជនខ្មែរ”,និងអ្វីៗដែលស្តចស៊ីហនុបានធ្វើនៅក្នុងអតីតកាល,អោយគិតតែបច្ចុប្បន្នកាលក្នុងដំណោះស្រាយ
មួយដែលខ្មែរជាជនរកគ្រោះថិតនៅជាអ្នកទស្សនាក្រៅសៃវៀននយោបាយ។
ជនដែលបាននិយាយបែបនេះជាមនុស្សរឡិករឡក,ខ្វះសិលធម៌,ជាឧបាយទុច្ចរិត,ជាអំពើថោកទាប,គួរយកជនទាំង
នោះយកទៅកាត់ទោសនូវអំពើដែលពួកគេត្រឿនក្រើនបន្តនយោបាយបង្ហូរឈាមនៅកម្ពុជាតទៅទៀត។
ឯចំណែកអ្នកតាំងខ្លួនជាអ្នកជំនាញក្នុងបញ្ហាខ្មែរខ្លះ,ដែលស្តេចស៊ីហនុតែងតែលើកមកសរសើរអំពីគុណសម្បត្តិ
នយោបាយ,និងការទូតដ៏ឈ្លាតវៃរបស់ពួកទាំងនោះ,តាមពិតអ្នកជំនាញទាំងនេះសុទ្ធជាជនគួរអោយអស់សំណើច,
រឡិករឡក,គ្មានការអៀនខ្មាស,សាហាវ,មិនស្មោះត្រង់,ក្រអឹតក្រអោង,ស្រឹត,ដូចគ្នានឹងស្តេចស៊ីហនុដែរ។
ដូច្នេះឯកបានជាអ្នកជំនាញទាំងនេះតែងតែសរសេរសរសើរស្តេចស៊ីហនុ,មិនចេះចប់,បំភ្លាត់សេចក្តីពិតអំពីគុណវិបត្តិ
របស់ស៊ីហនុ។
យើងដឹងថានៅក្នុងរបបរាជាធិបតេយ្យ,ទំនៀមទំលាប់,ប្រពៃណី,សាសនា,អក្សរសាស្ត្រ,ភាសានិយាយ,គ្រប់ស្ថាប័នសង្គម
ឬនយោបាយសុទ្ធតែបង្កើតឡើងដើម្បីផ្សាំងរាស្ត្រខ្មែរអោយគោរពប្រតិបត្តិមហាក្សត្រទាំងរង្វង់ស្មារតី។
កងទ័ពវៀតណាម
៥.សង្គ្រោះជាតិគឺត្រូវបំភ្លេចឈ្មោះស៊ីហនុចោល
ដោយហេតុនេះបើចង់សង្គ្រោះជាតិខ្មែរ,ត្រូវតែវាយរំលត់ចោលនូវ”អភូតកថាស៊ីហនុ”,មិនធ្វើស្គាល់អត្ថិភាពស្តេចនេះ,
ពីព្រោះបារមីក្លែងក្លាយស៊ីហនុនាបច្ចុប្បន្ននេះ,បានបង្ហាញនូវធាតុពិត”ក្បត់ជាតិ”ខ្លួនឯង។
សង្គ្រោះជាតិ,គឺសង្គ្រោះប្រជាពលរដ្ឋខ្មែរដែលជាជាតិសាសន៏,បានរួមចំណែកក្នុងការវិវឌ្ឍសេចក្តីចំរើន,តាមការបង្កើត
វប្បធម៌ដ៏មានតម្លៃមួយសំរាប់មនុស្សជាតិ។
ដូច្នេះពលរដ្ឋខ្មែរ,និងពលរដ្ឋឯទៀតដែលស្រឡាញ់លិទ្ធិប្រជាធិបតេយ្យសេរី,ត្រូវចំបាច់រួមគ្នាសង្គ្រោះជាតិខ្មែរដែលកំពុង
ជួបប្រទេះនូវការឈ្លានពានពីកុម្មុយនិស្តចិន,យួន,នាំបំផ្លាញជាតិសាសន៌,និងវប្បធម៌សហស្សវត្សខ្មែរ។