14 novembre 2019
4
14
/11
/novembre
/2019
21:42
នៅក្នុងរជ្ជកាល ព្រះបាទជ័យវ័រ្មនទី៧ មានសិលាចារឹតចារថា « ទុក្ខរបស់ប្រជានុរាស្ត្រ ជាទុក្ខរបស់ព្រះមហាក្សត្រ »។ បើអ្នកបានឮពាក្យស្លោកនេះ ដោយមិនបានយកវាមកពិចារណា វាច្បាស់ជាយល់ឃើញថា ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជហឬទ័យករុណាពិត ដល់ប្រជានុរាស្ត្រ។ ជាការពិត នៅក្នុងបរិបទ នៃអំណាចផ្តាច់ការ អ្វីមួយ ដែលជាសេចក្តីមេត្តារបស់អ្នកដឹកនាំ វាទុកជាគុណធម៏របស់នរៈនោះ ព្រោះប្រជានុរាស្ត្រ ជា រាស្ត្រ (sujet) បើខ្លួនមានទុក្ខ តែបើទុក្ខនោះ វាមិនមែនជាការយល់ឃើញផងដែររបស់ស្តេច ថាជាទុក្ខផ្ទាល់របស់ព្រះអង្គ វាអាចមិនទុកជាទុក្ខ។ ដូចយ៉ាង ព្រះមហាក្សត្រ កេណ្ឌរាស្ត្រធ្វើទាហាន ដើម្បីធ្វើសង្គ្រាម បំរើមហិច្ជិតាផ្ទាល់របស់ព្រះអង្គ នាំអោយប្រជានុរាស្ត្រ មានទុក្ខ តែទុក្ខនោះ វាផ្ទុយពីផលប្រយោជន៏របស់ព្រះអង្គ។
Published by Sangha OP
-
dans
គំនិត
12 novembre 2019
2
12
/11
/novembre
/2019
04:33
ភ្នំពេញ ឆ្លើយតបនឹងតម្រូវការអន្តរជាតិ និងសកម្មភាពរបស់លោក រង្ស៊ី ដោយប្រើអត្ថសញ្ញា កឹមសុខា។ វិធានការនេះ តម្រង់ទៅគោលដៅពីរយ៉ាង : ទី១គឺ ចង់បង្ហាញអំពីចិត្តជ្រះថ្លារបស់ខ្លួនចំពោះអនុសាសន៏អន្តរជាតិថា ខ្លួនកំពុងជម្រាលទៅរកដំណោះស្រាយចុងក្រោយដែលពួកអន្តរជាតិចង់បាន ; ទី២គឺ ចង់បំបែកថ្នាក់ដឹកនាំ, ពួកសកម្មជន និងអ្នកគាំទ្រ របស់គណបក្សសង្គ្រោះជាតិ។ វិធានការបែបនេះ ពួកយួនកុម្មុយនិស្ត ដែលជាចៅហ្វាយដាច់មុខ របស់របបនៅភ្នំពេញ គេនិយមយកមកអនុវត្ត នៅពេលដែលខ្លួនជួបប្រទះនឹងបញ្ហាចម្បង សំរាប់ពន្យាលពេល ដើម្បីលោតកន្លងបញ្ហា។ តាមមេរៀនរបស់យួន របបនៅភ្នំពេញដឹងច្បាស់ថា ម៉ាស៊ិន នៃសេចក្តីសម្រេចរបស់អន្តរជាតិ វាមានទម្ងន់ធ្ងន់ ហើយដើរយឺតណាស់, ដូច្នេះ បើសិនជាខ្លួនអាចកៀងគរ សហគមអឺរ៉ុបក្តី អង្គការសហប្រជាជាតិក្តី សហរដ្ឋអាមេរិកក្តី ផ្តល់ឱ្យខ្លួនមានលទ្ធភាព ប្រើពេលវេលាបន្ថែម សំរាប់ឆ្លើយតបនឹងតម្រូវការនោះ ច្បាស់ជាខ្លួនមានជ័យជំនេះ ព្រោះសេក្តីសម្រេចរបស
Published by Sangha OP
-
dans
គំនិត
7 novembre 2019
4
07
/11
/novembre
/2019
04:05
ប្រទេសថៃ មិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ប្រើទឹកដីថៃ សំរាប់ធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរបបនៅភ្នំពេញ ដោយលើកយកគោលការណ៏ មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ ដែលជាសមាជិក នៃ សមាគម នៃប្រទេសអាស៊ីភាគអគ្នេយ៏។ សេចក្តីសម្រេចចិត្តបែបនេះ វាជាកិច្ចធម្មតា ព្រោះវាជាច្បាប់របស់សមាគមនេះ ហើយ សម រង្ស៊ី គួរគិតទុកជាមុន នៅក្នុងផែនការ នៃមាតុភូមិនិវត្តន៏របស់គាត់។ ដូច្នេះ នរូអ្នកផង ដែលគាំទ្រ សម រង្ស៊ី កុំខឹងអ្វីនឹងរដ្ឋាភិបាលថៃ ហើយត្រូវគិតវិញថាបើ ថៃ គេធ្វើផ្ទុយពីច្បាប់ វាជា អំពើមួយគួរឱ្យបារម្ភទៅវិញទេ ដូចប្រទេសយៀកណាម តែងតែ ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា រហូតមកដល់សព្វថ្ងៃ។
Published by Sangha OP
-
dans
គំនិត
5 novembre 2019
2
05
/11
/novembre
/2019
06:51
របបនៅភ្នំពេញ ប្រឈរមុខនឹងស្ថានការណ៏ បីយ៉ាង : ឬក៏ ហាមមិនឱ្យ សម រង្ស៊ី ជាពលរដ្ឋខ្មែរម្នាក់ វឹលត្រឡប់ចូលស្រុកខ្មែរ ឬក៏ ចាប់ ទណ្ឌដិតនេះ ដាក់ពន្ធនាគារ ឬក៏ សម្លាប់ អ្នកប្រឆាំងនយោបាយនេះតែម្តង។ ស្ថានការណ៏នីមួយៗ សុទ្ធតែបង្កើត នូវបញ្ហាបនយោបាយបន្ថែមដល់ខ្លួន ដែលរបបនេះកំពុងជួបប្រទះរួចហើយគឺ ភាពមិនស្របច្បាប់របស់ខ្លួន នៅចំពោះមុខ ប្រជាពលរដ្ឋខ្មែរ និង មតិសហគមន៏អន្តរជាតិ ព្រោះការបោះឆ្នោតនៅឆ្នាំ ២០១៣ គេទុកជាការបោះឆ្នោតក្លែងក្លាយ, ចាប់ កឹម សុខា ដាក់ពន្ធនាគារ និង រំលាយចោលគណបក្សប្រឆាំងចម្បង មិនឱ្យចូលរួមបោះឆ្នោត។ ហើយនៅក្នុងបរិបទ ដែលនឹងអាចទទួលទណ្ឌកម្មពី សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិ, របបនៅភ្នំពេញ ជ្រើសយក ការហាមឃាត់ រង្ស៊ី មិនឱ្យចូលស្រុក ដោយយល់ឃើញថា វាមានភាពអាក្រក់តិចជាង ព្រោះជារបៀបមិនប្រើកម្លាំងហិង្សាទៅលើរូបកាយនរៈនេះ។
Published by Sangha OP
-
dans
គំនិត
3 novembre 2019
7
03
/11
/novembre
/2019
09:11
របបនៅភ្នំពេញ ទុក សម រង្ស៊ី ជាទណ្ឌដិត, តែនៅពេលនរៈនេះ ប្រកាសថា វឹលត្រឡប់ចូលស្រុក ទោះបីនៅក្នុងគោលដៅបែបណាក៏ដោយ គួរតែសប្បាយចិត្ត ព្រោះអាចចាប់ទណ្ឌដិត ដាក់ពន្ធនាគារ, តែបែរជាបញ្ជាឱ្យ អាកាសចរស៊ិវិលកម្ពុជា ប្រាមមិនឱ្យក្រុមហ៊ុនអាកាសចរទាំងឡាយ ដឹក ទណ្ឌដិតនេះ និង បក្សពួក ចូលមកស្រុកខ្មែរ។ តាមធ្មតានៅប្រទេស មាននីតិរដ្ឋ បំរាមនេះ វាផ្ទុយនឹងដីកាចាប់ខ្លួន សម រង្ស៊ី ដែលអាចឱ្យ តុលាការ ផ្តន្ទាទោស ដល់អាកាសចរស៊ីវឹល ព្រោះ ជាការប្រឆាំងនឹងដំណើរការ នៃច្បាប់។
Published by Sangha OP
-
dans
គំនិត
2 novembre 2019
6
02
/11
/novembre
/2019
10:07
ថ្ងៃទី៩ វិច្ជិកា កាន់តែរំកិលមកដល់ថ្ងៃសន្យា, ចំពោះលោក សម រង្ស៊ី គាត់នៅតែរក្សាពាក្យសច្ចាថា ធ្វើមាតុភូមិនិវត្ត ដើម្បី ស្តារលទ្ធិប្រជាធិបតេយ្យ។ គាត់ធ្វើមរតកសាសន៏ បញ្ចាក់អំពីពលកម្មចាំបាច់ រហូតប្តូរជីវិត ដែលគាត់ត្រូវតែធ្វើ នៅចំពោះមុខការលើកទ័ពរបស់ ហ៊ុន សែន ចេញច្បាំងនឹងគាត់ និង ខ្មែរ ដែលហ៊ានចេញមុខប្រឆាំងតាមសន្តិវិធីនឹងរបបផ្តាច់ការ។ តែអ្នកខ្លះ យល់ឃើញថា អំពើហិង្សានេះ ជាការការពារខ្លួនពេញសិទ្ធិ, ចុះអ្នកបះបោរវិញ តើ គេមិនអាចមានសិទ្ធិសោះនោះឡើយ ?
Published by Sangha OP
-
dans
គំនិត
31 octobre 2019
4
31
/10
/octobre
/2019
04:00
មានពាក្យបុរាណខ្មែរថា « ឡូឡាដូចចិនចុះផែ » មានន័យថានៅទីកន្លែងណា ដែលមានក្រុមជនចិនមករស់នៅ ឬ សំចត គឺនៅទីនោះ ច្បាស់ជាឮសូរ សំឡេងខ្ទរខ្ទាយឡើងហ៊ឹងត្រចៀក។ តែអស់ជនខ្មែរ គាត់ស៊ាំត្រចៀកទៅហើយ ព្រោះជនជាតិចិន បានមករស់កុះករនៅស្រុកខ្មែរនៅគ្រប់ទីកន្លែង តាំងពីយូរណាស់មកហើយ ហើយថែមទាំង យកស្រី្តខ្មែរធ្វើជាភរិយាថែមទៀត។ ផ្ទុយទៅវិញ កម្រមានស្ត្រីចិន យកបុរសខ្មែរធ្វើជាស្វាមីណាស់ ព្រោះបុរសខ្មែរ ភាគច្រើនជាកសិករ ហើយ សហគមចិនជាពាណិជ្ជករ ដូច្នេះវាមានអាជីព និង ភាសាផង ជារបង ព្រោះជនខ្មែរ មិនចូលចិត្តរៀនភាសាបរទេសសោះឡើយ។ ពួកជន
Published by Sangha OP
-
dans
គំនិត
30 octobre 2019
3
30
/10
/octobre
/2019
05:57
ជាទម្លាប់ នៅពេលណាដែលគណបក្សកាន់អំណាច ធ្វើការគៀបសង្កត់ដោយបំពានច្បាប់, គណបក្សប្រឆាំង ឬ អ្នករងគ្រោះ មិនតវ៉ាដ៏ស្វាហាប់ បែរជាសំពិន ឱ្យមានការផ្សះផ្សាជាតិទៅវិញ។ ទម្លាប់នេះ កំលាចិត្តពួកអ្នកផ្តាច់ការ ឱ្យបន្តធ្វើអំពើទុច្ចរិតគ្រប់បែបយ៉ាង ព្រោះវាគ្មានខាតអ្វីដល់ពួកគេនោះឡើយ។ ពីមួយអាណត្តិទៅមួយអាណត្តិ ពួកអ្នកផ្តាច់ការ បន្តកកេរស៊ីជាប្រព័ន្ធច្បាប់រដ្ឋ និង សិទ្ធិសេរីភាព នៃប្រជាពលរដ្ឋគ្រប់បែបយ៉ាង រហូតប្រមូលគណបក្សប្រឆាំង ឱ្យចូលមកធ្វើសហការជាមួយខ្លួន នៅក្នុងសភាជាតិ តាមករបែងចែកកោអីកិត្តិយសមួយចំនួនតិច ដែលជារូបភាពមួយ នៃការបង្កើត គណបក្សដឹកនាំនយោបាយជាតិតែមួយ ដែលផ្ទុយពីស្មារតី នៃរដ្ឋធម្មនុញ្ញ និង គោលការណ៏ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
Published by Sangha OP
-
dans
គំនិត
26 octobre 2019
6
26
/10
/octobre
/2019
08:04
ផ្ញើជូនដល់អស់ប្រិយមិត្ត ដោយមេត្រីភាព
Published by Sangha OP
-
dans
កំណាព្យ
25 octobre 2019
5
25
/10
/octobre
/2019
07:24
បើគ្មានការងើបឈរ នៃប្រជារាស្ត្រ ប្រឆាំងនឹងរបបផ្តាច់ការ នៅក្នុងស្រុក វាច្បាស់ជានឹងគ្មានព្រឹត្តិការណ៏ ហៅថា « ៩ វិច្ជិកា »ត្រង់ចំណុចនេះឯង ដែលរបបនៅភ្នំពេញ គេនៅមានជំនឿជាក់ច្បាស់ថា នឹងគ្មានចលនាប្រជាករ ងើបប្រឆាំងនឹងពួកគេបាន ព្រោះគេប្រើគ្រប់មធ្យោបាយសំរាប់សម្លុតស្មារតីអស់ជនខ្មែរ តាមការធ្វើគាបត្បៀតទៅលើសកម្មជន និង មន្ត្រីមូលដ្ឋានមួយចំនួន នៃគណបក្សសង្គ្រោះជាតិ។ មួយវិញទៀត
Published by Sangha OP
-
dans
គំនិត