Overblog
Suivre ce blog Administration + Créer mon blog
24 octobre 2019 4 24 /10 /octobre /2019 07:11

របបនៅភ្នំពេញ ថ្លែងជាបំណងរកប្រយោជន៏ថា កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ឆ្នាំ ១៩៩១ វាស្លាប់បាត់ទៅហើយ តែសំដីនេះ ពួកនេះភ្លេចគិតថា កិច្ចព្រមព្រៀងនេះ ជាប្រភពគ្រឹះ នៃរដ្ឋធម្មនុញ្ញខ្មែរសព្វថ្ងៃ ដែលជាសសរទ្រូង នៃរបបដឹកនាំជាតិខ្មែរ។ ជារៀងរហូតមក ពួកអ្នកដឹកនាំផ្តាច់ការ មិនដែលគោរពរដ្ឋធម្មនុញ្ញជាតិ ដូច្នេះ វាជាការពិត ពួកនេះអាចនិយាយបានថា កិច្ចព្រមព្រៀងសន្តិភាព វាស្លាប់ពិតមែន។

Partager cet article
Repost0
23 octobre 2019 3 23 /10 /octobre /2019 06:00

ចុះបើលោក សម រង្ស៊ី ទទួលបរាជ័យជាលើកចុងក្រោយវិញ តើនរណាជាអ្នកឈ្នះ ? សត្រូវចេញមុខ ប្រឆាំងនឹង សម រង្សី គឺ របបនៅភ្នំពេញ ដូច្នេះគឺ យួន ជាអ្នកឈ្នះ ហើយជាអ្នកបន្តឈ្នះ ដែលមានសំណង់វិមាន « ឈ្នះឈ្នះ » ជាតំណាង នៃជោគជ័យ។ ជ័យជំនះថ្មីនោះ វាពិតជាមិនមែនជា ការប្រាថ្នារបស់ប្រជាជនខ្មែរភាគច្រើន។ ដូច្នេះ បរាជ័យរបស់ សម រង្ស៊ី ជាបរាជ័យ នៃប្រជាធិបតី និង ប្រជាពលរដ្ឋខ្មែរ។ មធ្យោបាយ ដែលរបបនៅភ្នំពេញ យកមកប្រើ ដើម្បីយកឈ្នះគឺ កម្លាំងអាវុធ ទប់ទល់នឹងការបះបោរអហិង្សាប្រឆាំងនឹងខ្លួន។ ជាការពិត បើរបបនេះ កើតចេញពីការបោះឆ្នោតត្រឹមត្រូវ ហើយអនុវត្តច្បាប់រដ្ជជាសុក្រិត ការប្រើកម្លាំងអាជ្ញាធររដ្ឋ ទប់ទល់នឹងឧទា្ទមកម្មហិង្សា វាជាការរក្សាសណ្តាប់ធ្នាប់សាធារណៈស្របច្បាប់។ តែរបបនេះ កើតចេញពី អភិក្រមបដិប្រជាធិបតេយ្យ ហើយ សម្លាប់សេរីភាពរបស់ប្រជាពលរដ្ឋ និង សិទ្ធិធ្វើនយោបាយ ដូច្នេះ ការបះបោរ របស់ប្រជាជន វាជាផ្លូវតែមួយគត់ ព្រោះគ្រប់ការទាមទារតាមសន្តិវិធី

Partager cet article
Repost0
21 octobre 2019 1 21 /10 /octobre /2019 06:14

បញ្ហាពីរយ៉ាង ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលរបបនៅភ្នំពេញមិនចង់ជួបប្រទះគឺ : មាតុភូមិនិវត្ត និង ចាប់ដាក់ពន្ធនាគារ។ បញ្ហាទាំងពីរនេះ វាមានពាក់ព័ន្ធ ដោយចំពោះជាមួយនឹង អ.ស.ប., សហគមអឺរ៉ុប, សហរដ្ឋអាមេរិក និង ប្រទេសប្រជាធិបតេយ្យសេរីមួយចំនួន ដែលគេ មិនអាចស្ថិតនៅព្រងើយកន្តើយទៀតទេ ចំពោះ ការរំលោភ សិទ្ធិមនុស្ស និង បំពានកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ ពីសំណាក់ របបដឹកនាំសព្វថ្ងៃនៅកម្ពុជា។ ទំនាល់គឺ នៅលើចំណុច ដែលរបបនៅភ្នំពេញនឹងអាច ទទួលទណ្ឌកម្មអន្តរជាតិ។ របបនេះ គ្មានភាពស្របច្បាប់ រួចទៅហើយក្រោយពីការបោះឆ្នោតក្លែងក្លាយនៅឆ្នាំ ២០១៨, ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ តាមរយៈអ្នកតំណាង ក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដែលទទួល អាណត្តិពេញច្បាប់ពីកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា តែងតែធ្វើអនុសាសន៏ ឱ្យរបបនៅភ្នំពេញ តម្រង់ឡើងវិញ គ្រប់សកម្មភាពអវិជ្ជមានរបស់ខ្លួន តែរបបនេះ មិនត្រឹមតែមិនកែ ផ្ទុយទៅវិញ មានតែធ្វើបន្ថែមទៀត ដែលន

Partager cet article
Repost0
18 octobre 2019 5 18 /10 /octobre /2019 06:26

នៅក្នុង ស្ថានភាពនយោបាយតឹងរ៉ឹងសព្វថ្ងៃ ជនខ្មែរមួយចំនួន ធ្វើការអំពាវនាវឱ្យ ពួកអ្នកកាន់អំណាច និង ពួកអ្នកប្រឆាំង រួបរួមគ្នា ដើម្បីដោះស្រាយបញ្ហានយោបាយ ជាពិសេសបញ្ហាទណ្ឌកម្មអន្តរជាតិ ដែលវា នឹងអាចកើតឡើងបាននៅពេលឆាប់ៗនេះ។ ការអំពាវនាវនេះ វាស្របទៅនឹងការចង់បានរបស់អង្គការសហប្រជាជាតិ និង សហគមអន្តរជាតិ ព្រោះវាជាគោលការណ៏ដាច់ខាត នៃដំណោះស្រាយតាមសន្តិវិធី

Partager cet article
Repost0
17 octobre 2019 4 17 /10 /octobre /2019 02:16

សព្វថ្ងៃជនខ្មែរភាគច្រើន កំពុងរស់នៅក្នុងទុទិដ្ឋិនិយម ព្រោះគិតឃើញថា ប្រទេសខ្លួន កំពុងរអិលធ្លាក់ចូលទៅក្នុងប្រវត្តិសាស្ត្រ នៃអត្ថង្គត ដែលប្រជាជាតិធ្លាប់បានជួបប្រទះ។ គំនិតនេះ នាំឱ្យមានការឆ្ងល់ និង ការថប់បារម្ភ នៅក្នុងអារម្មណ៏ ព្រោះការវិវត្តន៍នេះ វាលឿនជាងពីអតីតកាល ដែលនាំឱ្យសង្គមខ្មែរ ប្តូររូបភាពដាច់ខាត ហើយកំពុងរស់នៅក្នុងរយៈពេល ដែលការប្រែរូបនោះ វាកំពុងធ្វើដំណើរការរបស់វា ដើម្បី បង្កើតដោយបង្ខំ នូវរូបភាពថ្មីមួយ ប្លែកពីសង្គមដើមខ្មែរ។ ជាការពិតហើយ វាមានភាពខុសគ្នា រវៀង វប្បធម៏ហួសសម័យ និង វប្បធម៏បូរាណ។ វប្បធម៏បូរាណ វាជាគ្រិះ នៃសង្គមបច្ចុប្បន្ន រីឯវប្បធម៏ហួសសម័យ វាជាសំរាម នៃការវិវត្តន៏ នៃសង្គមពីចាស់ទៅថ្មី។ ជាធម្មតា នៅក្នុងសង្គមមានវឌ្ឍនភាព វាតែងតែជម្រុះចោលវប្បធម៏ហួសសម័យដោយខ្លួនឯង ដើម្បី បញ្ចូលចំណេះដឹងថ្មី ដែលមានប្រយោជន៏ដល់សង្គម និង មនុស្សជាតិ។

Partager cet article
Repost0
11 octobre 2019 5 11 /10 /octobre /2019 08:58

លោក អភិបាលបារាំង និង អស់បរិជនរបស់លោក បានអញ្ជើញមកដល់ស្ពានសាងពីឫស្សី ដែលសំរាប់ដើរឆ្លងទៅកាន់រាជដំណាក់ផែកំពង់លួង (យកទុកទូកប៉ុកចាយមកឆ្នៃប្រឌិតជាដំណាក់)។ ពេលនោះ កងទាហានអង្គរក្សខ្មែរ ដែលឈរយាមនៅច្រកចូល នៃស្ពាន សំរាប់គំនាប់ បានផ្លុំត្រៃ និង វន្ទាអាវុធ ផ្តល់កិត្តិយសដល់គណៈប្រតិភូបារាំង។ កងទាហានអង្គរក្ស ពាក់ឯកសណ្ឋាន ប្រកបដោយភាពស្អាតស្អំ គ្មានទាស់ : មួកពណ៏ស, អាវកុតពណ៏ស, ខោពណ៏ស មានឆ្នូតធំពណ៏ក្រហម។ បើមើលពីចម្ងាយ វាហាក់បីដូចជាកងពលអឺរ៉ុប ; នាយទាហានខ្មែរ ដែលជាអ្នកបញ្ជាក៏មានភាពស្វាហាប់ណាស់ដែរ ។

Partager cet article
Repost0
10 octobre 2019 4 10 /10 /octobre /2019 03:17

ជនផ្តាច់ការ ជាមនុស្សទន់ខ្សោយ ដោយសារធម្មជាតិ ប៉ុន្តែគាត់មានឱកាសដោយចៃដន្យ ក្លាយជាបុរសខ្លាំង។ ឱកាសនេះធ្វើអោយគាត់ ក្លាយជាជនផ្តាច់ការ ព្រោះគាត់ទុកជាភ័ព្វសំណាងអាថ៌កំបាំង ឬ បេសកកម្មទិព្វ ដែលគាត់បានទទួលពីកំណើតពីអំណាចអាទិទេព ដែលនាំឱ្យគាត់គិតថា គាត់ជាអច្ជរិយបុគ្គល។ បើជននោះ ជាស្តេច ព្រះអង្គ ទុកខ្លួនព្រះអង្គ ជាអាទិទេព មានសិទ្ធិពេញច្បាប់។ បើជននោះ ជារាស្ត្រ គាត់ ទុកខ្លួនគាត់ជាស្តេច ដើម្បីប្រើសិទ្ធិស្តេច តាំងខ្លួនជាឧត្តមជាងអស់មនុស្ស។ នៅស្រុកខ្មែរ តាំងពីបុរាណកាលមក អស់ព្រះមហាក្សត្រ មានទសពិធរាជធម៌ ជាច្បាប់ដឹកនាំជាតិ។ បើប្រសិនជា ព្រះអង្គណាមួយ ទ្រង់បញ្ចៀសច្បាប់នោះ ប្រជារាស្ត្រ នឹងទុកព្រះអង្គនោះជាស្តេចពាល ព្រោះថា រាជទង្វើនោះ វារមែងនាំទុក្ខគ្រប់បែបយ៉ាងដល់ប្រជាជាតិ។

Partager cet article
Repost0
8 octobre 2019 2 08 /10 /octobre /2019 13:41

រឿងផ្សេងៗ មាននៅក្នុងព្រះបរមរាជវាំងខ្មែរ ក្នុងរជ្ជកាល ព្រះបាទ នរោត្តម នៅសតវត្សទី១៩ ដែលលោកឧត្តមនាវាត្រី PAUL BRANDA ជាជនជាតិបារាំង បានសរសេរ ហើយចុះផ្សាយនៅឆ្នាំ ១៨៩២ មានចំណងជើង : ÇA ET LA – COCHINCHINE ET CAMBODGE : L’AME KHMERE។ ថ្ងៃទី១៧ មិថុនា ឆ្នាំ ១៨៨៤ សរសេរនៅទីក្រុងភ្នំពេញ ថ្ងៃទី២៩ តុលា ឆ្នាំ ១៨៨៤ នៅថ្ងៃទី១៧ មិថុនា អភិបាលបារាំង នៅ កូសាំងស៊ីន គាត់អញ្ជើញមកទីក្រុងភ្នំពេញ ហើយសូមចូលគាល់ ព្រះបាទនរោត្តម ព្រះចៅក្រុងកម្ពុជា តែហ្លួងនរោត្តម មិនព្រមទទួលធ្វើសវនាការ។ លោក អភិបាលនោះ គាត់ក្រែវក្រោធ ក៏សួរទៅហ្លួងនរោត្តមតាមមាត់បង្អួចថា : តើព្រះអង្គ មានព្រះទ័យចង់ឱ្យគេ អាំង ឬ ស្ងោរ, ពោលថា ព្រះអង្គចង់ក្លាយជា ភាវៈស្តេចជាខ្មោច - ដូចព្រះចៅ Bonaparte - មានព្រះបន្ទូលថា : ជ្រូក ទៅជា ជី ឬ លែងធ្វើជាស្តេចទៀតហើយ។

Partager cet article
Repost0
7 octobre 2019 1 07 /10 /octobre /2019 16:58

រឿងផ្សេងៗ មាននៅក្នុងព្រះបរមរាជវាំងខ្មែរ ក្នុងរជ្ជកាល ព្រះបាទ នរោត្តម នៅសតវត្សទី១៩ ដែលលោកឧត្តមនាវាត្រី PAUL BRANDA ជាជនជាតិបារាំង បានសរសេរ ហើយចុះផ្សាយនៅឆ្នាំ ១៨៩២ មានចំណងជើង : ÇA ET LA – COCHINCHINE ET CAMBODGE : L’AME KHMERE។

Partager cet article
Repost0
4 octobre 2019 5 04 /10 /octobre /2019 14:57

ការធ្វើត្រាប់ ឬ អនុកម្ម តាមគំរូអ្វីមួយ ជាវត្ថុក្តី ជាគំនិតក្តី វាជាស្នាដៃបែបណា ? បើសិនជា ការចម្លង វាដូចគំរូបេះបិទ គេទុកអនុករនោះ ជា សិប្បករ ឬ សិល្បករ ឬ បញ្ញាជនពូកែ តែស្នាដៃរបស់គាត់ គ្មានបន្ថែមតម្លៃនោះទេ ព្រោះតម្លៃទាំងអស់វាស្ថិតនៅក្នុងវត្ថុ ឬ គំនិតដើម ដែលជាគំរូតែប៉ុណ្ណោះ។ ជាការពិត ស្នាដៃរបស់អនុករនោះ វាគ្រាន់តែជាអនុស្នាដៃគ្មានអត្តព្រលឹងសុវិចិត្រ។ ដូចយ៉ាង គ្រូពេទ្យពូកែ មិនមែនជាអ្នកគ្រាន់តែមានចំណេះដឹង នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ គឺត្រូវមានស្នាដៃចេះសម្របនឹង ស្ថានភាព និង បរិស្ថាន របស់អ្នកជំងឺថែមទៀត ទើបរបៀបព្យាបាល វាមានប្រសិទ្ធិភាព។ បើប្រសិនជាគ្រូពេទ្យនោះ គាត់គ្រាន់តែយកចំណេះដឹងរបស់គាត់មកធ្វើត្រាប់ គឺពិតគ្រាន់តែជាគ្រូពេទ្យ តែមិនមែនជាអ្នកប្រសើរនោះទេ។ ដូចបុរាណភាសិតខ្មែរ ចែងថា : ចេះដប់ពុំស្មើនឹងប្រសប់មួយ។

Partager cet article
Repost0

Présentation

  • : Le blog de Sangha OP
  • : រូបថតកាលជានិសិត្ស នៅសាកលវិទ្យាល័យ ភ្នំពេញ -មហាវិទ្យាល័យ អក្សរសាស្ត្រ និង មនុស្សសាស្ត្រ (ផ្នែកប្រវត្តិសាស្ត្រ) - ទស្សវត្សរ៏ ៧០
  • Contact

Recherche

Liens